Loading...

ការឆ្លង​មេរោគ​ផ្សិត​ក្នុង​ទ្វារមាស ជារោគ​ស្ត្រី​ដែល​បណ្តាល​មកពី​មេរោគផ្សិត។ វា​បណ្តាល​ឱ្យចេញ​កន្ទួល​ក្រហម ហើម និងធ្វើ​ឱ្យមាន​ការ​ឈឺចាប់។ បើយោង​តាម​គ្លីនិក Mayo បានឱ្យ​ដឹងថា មានស្ត្រី ៣ក្នុង​ចំណោម ៤នាក់​អាច​ប្រឈម​មុខនឹង​ជំងឺឆ្លង​មេរោគ​ផ្សិតនេះ​ នៅពេល​ណា​មួយ​ក្នុង ១ឆាកជីវិត។ ទោះបី​ជាយ៉ាង​ណា ជំងឺនេះ​អាច​រាតត្បាត​តាមរយៈ​ការ​រួមភេទ, ជំងឺ​ឆ្លង​មេរោគ​ផ្សិតនេះ​មិនត្រូវ​បាន​គេចាត់​ទុកថា ជា​ជំងឺឆ្លង​តាម​រយៈការ​រួមភេទ​ទេ។ ជាទូទៅ វិធី​ព្យាបាល​ជំងឺឆ្លង​មេរោគ​ផ្សិតនេះ​ជាវិធី​សាមញ្ញ អាស្រ័យ​លើ​អាការៈ​ធ្ងន់ធ្ងរ។

មូលហេតុ​ដែល​បណ្តាល​ឱ្យឆ្លង​មេរោគ​ផ្សិត
ជំងឺឆ្លង​មេរោគ​ផ្សិតនេះ​ ភាគច្រើន​បណ្តាល​មកពី​ប្រភេទ​វីរុសផ្សិត។ វាអាច​ព្យាបាល​បាន ហើយ​ក្នុង​ករណីខ្លះ​ មេរោគ​ផ្សិតនេះ​នឹងកើត​ឡើង​ម្តងទៀត ប្រសិន​បើវិធី​ព្យាបាល​គ្មាន​ប្រសិទ្ធភាព, វាអាច​មកពី​ប្រភេទ​វីរុស​ផ្សិត​ខុស​ប្លែកពី​គ្នា។ បន្ទប់​ពិសោធន៍​អាច​ជួយ​ស្វែង​រក​ប្រភេទ​នៃមេរោគ​ផ្សិត​របស់​អ្នកបាន។
អតុល្យភាពនៃការ​លូតលាស់​របស់​មេរោគ​ផ្សិត​កើត​ឡើង​អាច​បណ្តាល​មកពី៖
– ថ្នាំអង់ទីប្យូទិច (វាមាន​ផ្ទុកនូវ​បរិមាណ​សារធាតុ lactobacillus ទាប, បាក់តេរី​ល្អៗ នៅក្នុង​ទ្វារមាស)
– ជំងឺទឹកនោម​ផ្អែម​ធ្ងន់ធ្ងរ
– ការមានផ្ទៃពោះ
– ភាពតានតឹង
– គេងមិនបានគ្រប់គ្រាន់
– ទទួលទានជាតិ​ស្ករ​ច្រើន, អាហារ​នាំឱ្យ​ខូច​សុខភាព
– អតុល្យភាព​អ័រម៉ូន​ពេល​ជិត​មករដូវ។
រោគសញ្ញានៃ​ជំងឺ​ឆ្លង​មេរោគ​ផ្សិត​ក្នុង​ទ្វារមាស
– រលាក
– កន្ទួលក្រហម
– ឈឺចាប់ពេលរួមភេទ
– ឈឺចាប់
– រមាស់
– លំហូរទឹកពណ៌សលាយ​ប្រផេះ ហើយ​ខាប់​ចេញពី​ទ្វារមាស​ក្នុង​បរិមាណ​ច្រើន ឬតិច(ទោះបី​ជាយ៉ាង​ណា ​ពេលខ្លះ​ជា​លំហូរ​ទឹក​តែម្តង)។
ធ្វើរោគវិនិច្ឆ័យ​លើជំងឺ​ឆ្លង​មេរោគ​ផ្សិត​ក្នុង​ទ្វារមាស​ជំងឺនេះ​ ងាយនឹង​ធ្វើរោគ​វិនិច្ឆ័យ។ វិធីនេះ​រួមបញ្ចូល​ទាំង​ប្រវត្តិ​នៃ​ការ​ព្យាបាល និងថា​តើអ្នក​ធ្លាប់​ដែល​បាន​ឆ្លង​មេរោគ​ផ្សិតនេះ​ពីមុន​មក ឬក៏អត់។ វេជ្ជ​បណ្ឌិត​ក៏សួរ​អ្នកផង​ដែរថា ​តើអ្នក​ធ្លាប់​ឆ្លង​មេរោគ​តាម​រយៈការ​រួមភេទ ឬក៏អត់។
បន្ទាប់មក អ្នកនឹង​ត្រូវបាន​គេពិនិត្យ​មើល​ឆ្អឹង​ត្រគាក។ អ្នក​ជំនាញ​ផ្នែក​រោគស្ត្រី​នឹង​ពិនិត្យ​មើល​ទ្វារមាស និង​តំបន់​ជុំវិញ​ទ្វារមាស​របស់​អ្នក ដើម្បី​ពិនិត្យ​មើល បើអាច​មាន​សញ្ញា​មេរោគ​ឆ្លងណា​មួយនៅ​ខាងក្រៅ​រាងកាយ។ ហើយ​គេនឹង​ពិនិត្យ​មើល​កស្បូន និងភ្នាស​ទ្វារមាស។ វេជ្ជបណ្ឌិត​នឹងបញ្ជូន​អ្នកទៅ​កាន់​បន្ទប់​ពិសោធន៍​ដើម្បី​កំណត់​ពី​ប្រភេទ​ នៃការ​ឆ្លង​មេរោគ​របស់អ្នក។
តើវិធីមួយ​ណា​ដែល​មាន​ប្រសិទ្ធភាព​បំផុត​អាច​ព្យាបាល​ជំងឺ​ឆ្លង​មេរោគ​ផ្សិត​ក្នុង​ទ្វារមាស​នេះ?
វេជ្ជបណ្ឌិត​នឹង​កំណត់​លើវិធី​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ អាស្រ័យ​ទៅតាម​អាការៈ​ធ្ងន់ធ្ងរ និង​ស្មុគស្មាញ​នៃ​មេរោគ​ផ្សិត។
វិធីព្យាបាលតាមបែបធម្មតា
– ប្រើក្រែម​ប្រឆាំង​នឹង​មេរោគ​ផ្សិត, ប្រេង​លាប​ស្បែក, ថ្នាំគ្រាប់ ឬថ្នាំ​ស៊ុល​រយៈពេល ១-៣ថ្ងៃ។
– ប្រើថ្នាំលេប។

 

ស្ត្រីដែលបាន​ធ្វើរោគ​វិនិច្ឆ័យ​មើល​មេរោគ​ផ្សិត​រួចគួរតែ​ប្រឹក្សា​ ជាមួយនឹង​វេជ្ជបណ្ឌិត ដើម្បី​ប្រើថ្នាំ​ដែល​មាន​ប្រសិទ្ធភាព។ ការ​អនុវត្ត​តាម​វេជ្ជបណ្ឌិត នឹងធ្វើ​ឱ្យ​អាការៈ​របស់​អ្នកជា​សះស្បើយ​ក្នុង​រយៈពេល ២ខែ។
ឆ្លងមេរោគធ្ងន់ធ្ងរ
មានប្រភេទ​មេរោគ​ផ្សិត​ជាច្រើន​ដែល​មិន​ឆ្លើយតប​នឹងការ​ព្យាបាល​បែប​ងាយៗ។ ខាង​ក្រោមនេះ​ជារោគ​សញ្ញា​ធ្ងន់ធ្ងរ​នៃ​មេរោគ​ផ្សិត៖
– ចេញក្រហមខ្លាំង, ហើម និង​កន្ទួល​រមាស់​ដែល​បណ្តាលឱ្យ​មាន​ការ​ឈឺចាប់ ឬដាច់​រហែក​ជាលិកា​ទ្វារមាស។
– អ្នកបានឆ្លង​មេរោគ​ផ្សិតនេះ​ច្រើន​ជាង ៤ដងក្នុង ១ឆ្នាំ
– ជំងឺទឹកនោមផ្អែម​ធ្ងន់ធ្ងរ ឬខ្សោយ​ប្រព័ន្ធ​ភាពស៊ាំ បណ្តាល​មកពី​ការប្រើ​ឱសថ ឬមេរោគ​អេដស៍។
វិធី​ព្យាបាល​ជំងឺឆ្លង​មេរោគ​ផ្សិត​ធ្ងន់ធ្ងរ
– ប្រើក្រែម, ប្រេងលាបស្បែក, ថ្នាំគ្រាប់ ឬថ្នាំ​ស៊ុល​រយៈពេល ១៤ថ្ងៃ
– ប្រើថ្នាំ Diffucan ២-៣ បន្ទះ (ហាម​ចំពោះ​ស្ត្រីមាន​ផ្ទៃពោះ)
– វេជ្ជបញ្ជានៃថ្នាំ Diffucan នេះ​មាន​រយៈពេល​វែង ១សប្តាហ៍​ត្រូវ​លេប ១គ្រាប់ រយៈពេល ៦សប្តាហ៍​ឬប្រើ​ឱសថ​ប្រឆាំង​នឹង​មេរោគ​ផ្សិត​ក្នុង​រយៈពេលវែង
– ប្រើស្រោម​អនាម័យ​នៅ​ពេល​រួមភេទ។
វិធីព្យាបាលជំងឺ​ឆ្លង​មេរោគ​ផ្សិត​តាម​បែប​ធម្មជាតិ
-ក្រែមប្រេងដើមតែ
-ខ្ទឹមស ឬថ្នាំស៊ុលអាស៊ីតបូរិច
-ទទួលទានទឹកដោះ​គោជូរ ឬបញ្ចូល​ទៅក្នុង​ទ្វារមាស។
វិធីការពារពីជំងឺឆ្លងមេរោគផ្សិត
– ចៀសវាងការប្រើឆ្នុក ឬសំឡី​អនាម័យ​មាន​ក្លិន​ក្រអូប
– កុំអង្គុយ​ទាំង​ខោអាវ​សើម ជា​ពិសេស​ខោអាវ​ងូតទឹក
– ចៀសវាងការ​ស្លៀក​ខោក្នុង​រឹបតឹង​ណែនពេក
– ទទួលទាន​អាហារ​ឱ្យមាន​​តុល្យភាពល្អ
– ស្លៀកខោអាវធ្វើពី​អំបោះ​សរសៃ​ធម្មជាតិ​ដូចជា កប្បាស, សូត្រ ឬឡែន
– ទទួលទានទឹកដោះគោជូរ ឬអាហារ​ដែល​មាន​ផ្ទុក​នូវ​សារធាតុ lactobacillus
– ចៀសវាងការប្រើទឹកលាងសម្អាតទ្វារមាស
– ឧស្សាហ៍ប្តូរសំឡី​អនាម័យ​ឱ្យបាន​ញឹកញាប់
– ហាមអង្គុយ​ត្រាំក្នុង​ក្តៅឧណ្ឌៗ ឬងូត​ទឹកក្តៅ​ឧណ្ឌៗ​ញឹកញាប់៕
មតិអ្នកអានក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
ភ្ជាប់ទំនាក់ទំនងជាមួយ
Loading...