Loading...
គ្រឿងផ្សំ
- ត្រីរ៉ស់ 2 លាងសំអាតអោយស្អាត
- គ្រឿងបុក ( គល់ស្លឹកគ្រៃ រមៀត ស្លឹកក្រូចសើច រំដេង ខ្ទឹមស )
- កាពិ
- ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់
- ខ្ទិះដូង
- ខ្ទឹមក្រហម ហាន់ជាបន្ទះស្ដើងៗ
- ខ្ទឹមស ចិញ្ច្រាំអោយម៉ត់
- ទឹកប្រេងខ្ចង ម្សៅស៊ុប ស្ករស អំបិល
- ទឹកអំពិលទុំ
- សណ្ដែកដីបុក
- កញ្ឆែត
វិធីធ្វើ
- យកត្រីរ៉ស់ មកបំពងអោយឆ្អិន ក្រៀម រួចដួសទុកមួយអន្លើ។
- កញ្ឆែតយកមកលាងអោយស្អាត រួចយកមករៀបដាក់ឆ្នាំងដែលត្រូវទទួលទាន និងយកត្រីដែលបានបំពងឆ្អិនហើយ មកដាក់ពីលើកញ្ឆែត រួចយកទុកមួយអន្លើ។
- យកត្រីរ៉ស់មួយក្បាលទៀត មកស្ងោរអោយឆ្អិន រួចបេះយកតែសាច់ត្រី ហើយបុកអោយរៀងម៉ត់បន្តិច ( ទឹកដែលស្ងោរត្រីហើយត្រូវទុក ) ។
- ដាក់ប្រេងឆាចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់គ្រឿងបុក ម្ទេសក្រៀម កាពិ ខ្ទឹមក្រហម ខ្ទឹមស សណ្ដែកដី កូរអោយឡើងក្រហម ឈ្ងុយ។
- បន្ទាប់មកដាក់ សាច់ត្រី ទឹកប្រេងខ្ចង ម្សៅស៊ុប ស្ករស អំបិល និង ទឹកស្ងោរត្រីចូល កូរចូលគ្នាអោយសព្វ រួចដាក់ទឹកអំពិលទុំ និង ខ្ទិះដូងចូល ។
- ទុកអោយពុះ រួចភ្លក់មើលអោយល្មមតាមការនិយមចូលចិត្ត ( ធ្វើអោយនៅខាប់ ) ទើបយកមកស្រោចពីលើត្រី ដែលយើងបានរៀបទុកអោយសព្វ រួចជាការស្រច ។
- មុខម្ហូបនេះគេទទួលទានពេលនៅក្ដៅៗ ដោយប្រើឹឆ្នាំងភ្លើងដាក់តិចៗ គឺបន្ថែមរស់ជាតិអោយកាន់តែឆ្ងាញ់ ។
ប្រភព ៖ Cam
មតិអ្នកអានក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ភ្ជាប់ទំនាក់ទំនងជាមួយ
Loading...