Loading...
បទ៖ អក្ខរាស្រីចារ ច្រៀងដោយ លោក ស៊ិន ស៊ីសាមុត
អើយ… គ្រាន់តែបាន អានអក្ខរា អូនអ្ហើយអូន ដែរស្រីចារផ្ញើបង
រៀមសែនត្រយង់ ត្រយុតក្នុងឱរា អើយ…។
អើយ… អក្ខរាអូនសារសព្ទអើយ អូនអ្ហើយអូន រៀបរាប់ប្រាប់រៀមថា
អូនសូមរៀបការ សង្សារថ្មីហើយ អើយ…។
អើយ… ចិត្តស្រីអ្វីដល់ម្លឹង អូនអ្ហើយអូន តែរៀមមិនខឹងឡើយ រៀមគ្មានចម្លើយ
ឆ្លើយតបស្រីវិញទេ អើយ…។
អើយ… ស្រីអាងរូបល្អឆើតអើយ អូនអ្ហើយអូន
ភ្លើតភ្លើនតាមចិត្តរេ ម្ដងស្មាក់ម្ដងទេ ទោះស្នេហ៍ក៏មិនស្និត អើអើយ…។
អើយ… សូមអូនរៀបការចុះអើយ អូនអ្ហើយអូន
ស្រីស្រស់កុំខ្លាចចិត្ត បើសិនវរមិត្ត អូនគិតថាប្រពៃ អើអើយ…។
អើយ… រូបបងអាក្រក់ណាស់ អូនអ្ហើយអូន
មិនសមប៉ះនឹងស្រី រស់ក្នុងលោកិយ ទាំងក្ដីត្រដរ អើអើយ…។
អើយ… ពាក្យចាស់លោកពោលថា
អូនអ្ហើយអូន ធម្មតាប្រពន្ធល្អ ទោះដូច កេរណរ ក៏នៅតែចាញ់ប្ដី។
មតិអ្នកអានក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ភ្ជាប់ទំនាក់ទំនងជាមួយ
Loading...