បទ៖ ខ្ញុំលែងត្រូវការស្នេហា
I. មនុស្សធ្លាប់នៅក្បែរគ្នា ធ្លាប់តែនៅជិត មនុស្សធ្លាប់តែជិតស្និទ្ធ កៀកកើយប្រលែង ធ្លាប់សន្យានឹងគ្នា យ៉ាងណាក៏មិនលែង ដែលឲ្យនៅម្នាក់ឯងបែបនេះ ។
II. ថ្ងៃនេះខ្ញុំឯកា ពេលគ្មានអ្នកនៅជិត តើអ្នកមានធ្លាប់គិត ចិត្តខ្ញុំឈឺចាប់ទេ អ្នកបោះបង់ចោលខ្ញុំ ហើយទៅទាក់ទងគេ ធ្លាប់គិតដែរឬទេ ឈឺប៉ុណ្ណា… ។
R. ខ្ញុំលែងត្រូវការស្នេហា ស្នេហាឲ្យខ្ញុំឈឺចាប់ រស់នៅពិបាកជាងស្លាប់ ពេលនឹកគេម្តងៗ បេះដូងលែងស្តាប់បញ្ជា ទាមទារស្រែករកឈ្មោះបង ទាំងរូបអូននេះដឹងខ្លួន បងចាកចេញទៅឆ្ងាយ ។
III. ទោះកាយមិននៅក្បែរគ្នា តែចិត្តអូននៅតែចាំ គ្រប់ពាក្យដែលបងបានផ្តាំ ឲ្យអូនថែខ្លួនផង… ពេលគ្មានរូបបងនៅក្បែរ មើលថែរក្សាបេះដូង បងសូមជូនពរឲ្យអូនឆាប់រកអ្នកថ្មីជំនួសបង ។
[ភ្លេង]
ច្រៀងវគ្គ II. > R. > III.

រៀបរៀងអត្ថបទដោយ ៖ គេហទំព័រស្រីសន្ធរ