Loading...

បើ​តាម​ការ​អះ​អាង​ពី​លោក អ៊ូ ផាន់​ណារិទ្ធ អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព​អ៊ីធើណិត បាន​ឲ្យ​ដឹង​ថា ថ្មីៗ​នេះ មាន​ករណី​មួយ​ទាក់​ទង​ទៅ​នឹង​ទំព័រ​ហ្វេសប៊ុក ដាក់​លក់​ទំនិញ​ដែល​អាច​ជា​ការ​បោក​ប្រាស់​តាម​រយៈ​អ៊ិនធើណិត ឬ​ហៅ​បាន​ថា (Internet Scam)។

រូបតំណាង

ករណី​បោក​ប្រាស់ (Internet Scam) ការ​ផ្សព្វផ្សាយ​អំពី​ព័ត៌មាន​មួយ​នេះ​គឺ​ហាក់​ដូច​ជា​មាន​ចំណុច​សង្ស័យ​ច្រើន ដែល​លោក​ស្នើ​សុំ​ឲ្យ​អ្នក​ប្រើ​បណ្ដាញ​សង្គម​គួរ​មាន​ការ​ប្រុងប្រយ័ត្នដូច​ជា៖​

  • ១) សរសេរ​ភាសា​ខ្មែរ​មិន​ត្រឹមត្រូវ
  • ២) ឈ្មោះ​ទំព័រ​ហ្វេសប៊ុក​គឺ​មិន​ច្បាស់លាស់
  • ៣) ទំព័រ URL(link) គឺ​មិនមែន​ជា​ឈ្មោះ​វ៉ិបសាយ​ដែល​យើង​ឃើញ​រាល់ថ្ងៃ
  • ៤) អត្ថបទ​តែ​មួយ​ប៉ុន្តែ​មាន​ទំព័រ​ហ្វេសប៊ុក និង​វ៉ិបសាយ​ច្រើន​ខុសៗ​គ្នា។
រូបតំណាង

អ្នក​ជំនាញ​រូប​នេះ ក៏​បាន​លើកឡើង​ពី​ដំណោះស្រាយ​ខ្លះៗ ដែល​អ្នក​អាច​ធ្វើ​ការ​រាយការណ៍​ទៅ​កាន់ហ្វេ​សប៊ុក (Report) ដើម្បី​ឲ្យ​ពួក​គេ​បាន​ដឹង។ ម្យ៉ាង​ទៀតលោក​ស្នើ​ឲ្យ​អ្នក​ប្រើ​ត្រូវ​ចេះ​មើល link ឲ្យ​បាន​ច្បាស់​ប្រាកដ សឺម​ចុច​​ជៀសវាង​មាន​អ្នក​ច្រឡំ​ ឬ​ទុក​ចិត្ត​លើ​ការ​ផ្សព្វផ្សាយ​នោះ ធ្វើ​ឲ្យ​មាន​​ការ​លួច​យក​គណនី​ហ្វេសប៊ុក ឬ​ខាត​បង់​ដោយ​រូបភាព​ផ្សេងៗ៕

ប្រភព៖ news.sabay

មតិអ្នកអានក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
ភ្ជាប់ទំនាក់ទំនងជាមួយ
Loading...