Loading...

សម្រាប់ថ្ងៃនេះ “គេហទំព័រ ស្រីសន្ធរ” sreysanthor.com បាននាំយករបៀបធ្វើផាត់ថៃ និងគន្លឹះធ្វើផាត់ថៃ អោយមានរសជាតិឆ្ងាញ់ មកចែករំលែកដល់អ្នកដែលមិនទាន់ចេះធ្វើ ហើយជាវិធីធ្វើបែបងាយៗមិនពិបាកទេ អាចធ្វើហូបដោយខ្លួនឯងនៅផ្ទះ ៖

គ្រឿងផ្សំ ៖

  1. ខ្លាញ់ ឬ​ប្រេងឆា
  2. គុយទាវ ១៥០ ក្រាម
  3. សណ្តែកបណ្តុះ
  4. ក្រូចឆ្មា
  5. តៅហ៊ូ (ហាន់ជាចំណិតតូច ២-៣ ស្លាបព្រាបាយ)
  6. ស៊ុត ១ គ្រាប់
  7. បង្គាស្ងួត ២ ស្លាបព្រាបាយ
  8. បង្គាស្រស់ ៧-៨ក្បាល (បក់យកសំបកចេញហើយកាត់ក្បាល វះខ្នងយកអាចម៌ចេញ)
  9. ខ្ទឹមក្រហម ហាន់ល្អិត ១ស្លាបព្រាបាយ
  10. ម្រិចល្អិត ១ស្លាបព្រាកាហ្វេ
  11. ស្លឹកកាឆាយ
  12. សណ្តែកដីលីង ១ស្លាបព្រាបាយ
  13. ម្ទេសម៉ដ្ឋ ១ ស្លាបព្រាបាយ
  14. ទឹក (កន្លះពែង)
  15. ឆៃប៉ូវ ហាន់ល្អិតៗ ១ស្លាបព្រាបាយ

គ្រឿងផ្សំធ្វើទឹកជ្រលក់ផាត់ថៃ ៖

  1. ទឹកអម្ពិល ៣/៤ស្លាបព្រាបាយ
  2. ស្ករត្នោត ៣ស្លាបព្រាបាយ
  3. ទឹកត្រី ៤ស្លាបព្រាបាយ
  4. ទឹកខ្មេះ ១ ស្លាព្រាបាយ

វិធីធ្វើទឹកជ្រលក់ផាត់ថៃ ៖
យកស្ករត្នោត ទឹកអម្ពិល និងទឹកខ្មេះកូរអោយចូលគ្នាក្នុងឆ្នាំងតម្កល់ភ្លើងល្មមៗ…នៅពេលក្តៅអោយ
ដាក់ទឹកត្រីចូលទៅ រួចបើកភ្លើងអោយខ្លាំងអោយវាពុះហើយបិទ ហើយទឹកជ្រលក់នឹងខាបល្អ ភ្លក់អោយមាន
រសជាតិផ្អែមជូរប្រៃ ទើបលើកចេញ

វិធីធ្វើ ៖

ដាក់ភ្លើងតាមដោយខ្ទះចាក់ខ្លាញ់ ឬប្រេងឆា បើកភ្លើងល្មម ពេលក្តៅត្រូវដាក់តៅហ៊ូឆាអោយមានពណ៌លឿង រួចដាក់ខ្ទឹមក្រហមឆាអោយមានក្លិនឆ្ងុយ ។
ហើយដាក់ឆៃប៉ូវ និងបង្គរស្ងួតឆាចូលគ្នា រួចហើយដាក់បង្គាស្រស់ចូលទៅឆាអោយជិតឆ្អិន ដួសដាក់ចានទុកសិន ដើម្បីអោយបង្គាស្រួយឆ្ងាញ់ បន្ទាប់មកចាក់គុយទាវចូល និងទឹកកន្លះកែវ (បើសិនទឹកតិចអោយថែមចូលតាមតម្រូវការ) រួចមកចាក់ទឹកតិចឆាប្រហែល ២នាទី គឺឆាអោយសរសៃគុយទាវបែក (ហាមមិនអោយសរសៃគុយទាវជាប់គ្នាជាដុំ) ឆារហូតសរសៃគុយទាវឆ្អិន
បន្ទាប់មកចាក់ទឹកជ្រលក់ផាត់ថៃ និងម្រិចល្អិតចូល ឆាត្រឡប់ទៅត្រឡប់មកអោយចូលគ្នា ។រួចដាក់បង្គាដែលត្រៀមរួចស្រាច់ចូលទៅ ហើយគៀសដាក់ខាងៗសិន ទើបចាក់ប្រេងឆាចូល កន្លះស្លាបព្រា គោះស៊ុតចូលហើយកូរស៊ុតក្រហមអោយបែក ពេលស៊ុតឆ្អិន ត្រឡប់សរសៃគុយទាវចូលគ្រប់ស៊ុត បន្ទាប់មកទៀតដាក់សណ្តែកបណ្តុះនិងកាឆាយចូល ហើយឆាអោយចូលគ្នា រួចបិទភ្លើងភ្លាម ដួសដាក់ចាន រោយសណ្តែកលីងចូល ហើយតាមដោយគ្រឿងផ្សំផ្សេងៗ ។

ទស្សនាវីឌីអូ

ប្រែសម្រួលដោយ ៖ គេហទំព័រស្រីសន្ធរ

មតិអ្នកអានក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
ភ្ជាប់ទំនាក់ទំនងជាមួយ
Loading...