Loading...
គ្រឿងផ្សំ ៖
– សាច់ធូរេន 250gr
– ខ្ទិះដូង 150ml
– ទឹកដោះគោស្រស់ 200ml គ្មានជាតិស្ករ
– ស្ករ 80gr
– អំបិល បន្តិច
– vannila 1 ស្លាបព្រាកាហ្វេ (ដាក់ក៏បានមិនដាក់ក៏បាន)
វិធីធ្វើ ៖
1: យកខ្ទិះដូង ស្ករស អំបិល ទឹកដោះគោ នឹងសាច់ធូរេន ដាក់ឡើងចង្ក្រានដើម្បីរំលាយស្ករ ខ្ទិះ ចូលគ្នាហើយពេលពុះលើចុះ។
2: យកទឹកខ្ទិះមិញចាក់ចូលម៉ាសីុនក្រឡុកដាក់ទឹកកកបន្តិចក្រឡុកអោយម៉ត់ហើយដាក់ vanilla ចូលហើយច្របល់ឲ្យចូលគ្នាល្អ។
3: យកល្បាយដែលក្រឡុកហើយដាក់ចូលទៅប្រអប់ការ៉េម ទុកក្នុងទូរទឹកកក 7-8 ម៉ោងគឺអាចបរិភោគបានហើយ។
ចំណាំ: ប្រសិនបើអ្នកប្រើប្រអប់ធំ អ្នកត្រូវយកចេញមកហើយប្រើស្លាបព្រាច្របល់វារៀងរាល់ 2 ម៉ោង 1 ដង វានិងធ្វើឲ្យការ៉េមរបស់អ្នកម៉ត និង ទន់ល្អ។
មតិអ្នកអានក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ភ្ជាប់ទំនាក់ទំនងជាមួយ
Loading...