Loading...
គ្រឿងផ្សំ ៖
- ត្រចៀកជ្រូក
- គល់ស្លឹកគ្រៃ 4 គល់ ដំអោយបែក កាត់ខ្លី
- ខ្ញី ហាន់ស្តើងៗ
- ខ្ទឹមស ៥-១០ កំពឹស ហាន់ស្តើងៗ
- រំដេង
- ម្ទេស តាមចំនូលចិត្ត
- អំបិល
- ទឹកក្រូចឆ្មារ
- ស្ករស
- អំបិល
- ទឹកត្រី
- ឆៃថាវ ១ មើម ហាន់ជាចង្វាមូល (ដាក់ក៏បានមិនដាក់ក៏បាន)
- ការ៉ុត ១ មើម ហាន់ជាចង្វាមូល (ដាក់ក៏បានមិនដាក់ក៏បាន)
- ម្ទេសហាវៃ (ក្រហម ខៀវ) ១ ផ្លែតូច ហាន់តូចៗល្មម
វិធីធ្វើ ៖
1- ដាក់ត្រចៀកជ្រូកស្ងោរជាមួយ គល់ស្លឹកគ្រៃ ខ្ញីរំដេង អោយឆ្អឹន (កុំអោយផុយពេក) រួចស្រង់យកមកត្រាំក្នុងទឹកកក ប្រហែល ១០ ទៅ ២០ នាទី។
2- យកត្រចៀកជ្រូកមកហាន់ជាចំនិតតូចល្មម រួចទុកមួយអន្លើ។
3- បុកម្ទេសនឹងខ្ទឹមលាយគ្រឿងផ្សំ លាយចូលគ្នា ភ្លក់មើលម៉ាល្មម។
4- យកត្រចៀកជ្រូកដែលហាន់រួចដាក់ចូលក្នុងកែវមានគ្រប រួចដាក់ ទឹកត្រីបុកចូលទាំងអស់ រួចយក កូរអេាយសព្វ បិទគំរបអោយជិត ទុកចោល ១ម៉ោង ទៅ ២ ម៉ោង អាចទទួលទានបានហើយ៕
មតិអ្នកអានក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ភ្ជាប់ទំនាក់ទំនងជាមួយ
Loading...