Loading...

គ្រឿងផ្សំ ៖
– ត្រចៀក អណ្តាត ហ៊ុន និងក្រពះជ្រូក ១,៥ គីឡូក្រាម
– ស្ករ (ស ឬ ត្នោត) ១ខាំ
– ផ្កាចាន់ ៣ផ្កា ទៅ ៥ផ្កា បុកម៉ត់
– ទឹកត្រី ៣ស្លាបព្រាបាយ
– ប្រេងខ្យង ១ស្លាបព្រាបាយ
– ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
– ខ្ទឹមស ១០កំពឹស (ចិញ្រ្ចាំអោយម៉ត់)
– អំបិល ១ស្លាបព្រាបាយ
– ទឹកកន្លះលីត្រ

របៀបធ្វើ ៖​
1. យកសាច់ច្របាច់ជាមួយអំបិល រួចលាងទឹកអោយស្អាត ធ្វើបែបនេះ 3ទៅ5ដង។ កាត់ជាដុំធំៗ។
2. ដាក់ដាក់ស្ករសនឹងទឹកបន្តិចក្នុងឆ្នាំងរួចកូរអោយក្រហមល្អឡើងជើងអង្ក្រង (ប្រើភ្លើងតិចៗ) រួចដាក់ខ្ទឹមស និងផ្កាចាន់ចូលកូរអោយឈ្ងុយ រួចដាក់សាច់ចូលកូរអោយសព្វ រួចដាក់ទឹកត្រី ប្រេងខ្យង និងម្សៅស៊ុប រំងាស់រហូតដល់ស្ងួតទឹក។
3. ដាក់ទឹកចូលរំងាស់រហូតដល់សាច់ឆ្អឹន និងស្ងួតទឹក (ទុកទឹកបន្តិច)។
4. ហាន់សាច់ជាចំនិចស្តើងៗ ញុំាជាមួយទឹកជ្រលក់ ផ្ទាប់ជាមួយត្រសក់ជាការស្រេច៕

មតិអ្នកអានក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
ភ្ជាប់ទំនាក់ទំនងជាមួយ
Loading...