Loading...

គ្រឿងផ្សំ ៖

– បង្គាស្ងោរឆ្អិន ៣០០ក្រាម យកសំបក និងក្បាលចេញ
– សាច់ក្រូចថ្លុង កន្លះចាន
– សំបកក្រូចថ្លុង ១ផ្លែ (កាត់ជាពីរឲ្យលើសពាក់កណ្តាលយកសាច់ខាងក្នុងចេញ)
– ទឹកត្រី ២ស្លាបព្រាបាយ
– ស្ករស ២ស្លាបព្រាបាយ
– ប៊ីចេង ចុងស្លាបព្រា
– ខ្ទឹមក្រហម ១ដុំ ចិតស្តើងៗ
– ខ្ទឹមស ៣កំពឹស ចិតស្តើងៗ
– សណ្តែកដីលីង ៣-៤ស្លាបព្រាបាយ
– ម្ទេសប្លោកក្រហម ១ចំហៀងផ្លែចិតចំណិត
– ស្លឹកខ្ទឹមហាន់ ១ស្លាបព្រាបាយ
– ជីអង្កាម បន្តិច

វិធីធ្វើ

១. ដំបូងយកចានមកដាក់សាច់ក្រូចថ្លុង​ បន្ទាប់មកផ្សំគ្រឿងចូល បង្គា, ខ្ទឹមស, ខ្ទឹមក្រហម, ម្ទេស, សណ្តែកដីលីង, ស្ករស, ទឹកត្រី និងប៊ីចេង។
២. ច្របល់ចូលគ្នាទាំងអស់ឲ្យចូលរស់ជាតិ រួចហើយដាក់ជី និងស្លឹកខ្ទឹមច្របល់ចូលគ្នាបន្តិចទៀត។
៣. យកញាំដែលលាយគ្រឿងផ្សំរួចរាល់អស់ហើយដាក់ចូលទៅក្នុងសំបកក្រូចផ្លុងជាការស្រេច មើលទៅមានសោភ័ណភាពគួរឲ្យចង់ញាំ៕

មតិអ្នកអានក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
ភ្ជាប់ទំនាក់ទំនងជាមួយ
Loading...