Loading...

គ្រឿងផ្សំ៖

  • ម្សៅអង្ករដំណើបលាយខ្សាយពាក់កណ្តាលម្នាក់
  • ស្ករ
  • មេដំបែ
  • ខ្លាញ់
    សង្កេត៖ បើដាក់ម្សៅខ្សាយសុទ្ធ នំរឹង បើដាក់ម្សៅដំណើបសុទ្ធ នំស្រូបខ្លាញ់ជោគជាំ។

របៀបធ្វើ ៖
១- លាយម្សៅអង្ករ ម្សៅមួយ ទឹកពីរ វាល់នឹងកូនពែងអាកោ ដាក់មេដំបែមួយគ្រាប់ ស្ករ១ស្លាបព្រា កូរអោយសព្វសាច់ម្សៅ ទុកចោល មួយយប់មួយថ្ងៃ អោយម្សៅឡើង។ បើមេដំបែល្អ ម្សៅនឹងឡើងខ្សុរឆាប់។
២- ស្អែកឡើង លាយម្សៅមួយកំប៉ុង ទឹកពីរកំប៉ុង ស្ករ២វែក និង មេម្សៅដែលលាយពីម្សិលមិញ យកមកចាក់ចូលគ្នា លាយអោយសព្វ ដាក់ទុកចោល មួយម៉ោង អោយម្សៅឡើង។
៣- បើចង់ក្រអូប បុកស្លឹកតើយ ពូតយកទឹកខាប់ ដាក់ថែម លើម្សៅនេះ ពីរទៅបីស្លាបព្រា។
៤- ពេលម្សៅឡើងហើយ ទើបយកទៅ ចាក់បំពង នៅក្នុងខ្ទះដែលមានខ្លាញ់ក្តៅ តែកុំអោយក្តៅខ្លាំងពេក នំនឹងផ្ទុះ ធ្វើអោយរលាកយើង។ សូមសាកមួយពីរសិន បើរឹង អាចថែមទឹកទៀតបាន។ បើមេអាកោ កាច់មិនសូវល្អ នំចាក់ឆុរ មិនសូវឡើងទេ ហើយនំក៏រឹងទៅតាមនោះដែរ។ បើកាច់ល្អ នំមានរសជាតិទាន់ ហើយផ្អែមឆ្ងាញ់ណាស់។

បន្ថែម៖ នំចាក់ឆុរ ជានាមដើម របស់នំ ហៅតាមសម្លេងនំចៀន ចាក់ម្សៅហើយ ពុះឆុរ នៅក្នុងឆ្នាំងខ្ទះ។ ក្រោយមក ពាក្យនេះ បានត្រូវគេនិយាយក្លាយទៅជា ចាក់ចុល ដោយសរសេរ យោងតាមសៀងមាត់និយាយរបស់ពាក្យ ចាក់ ងាយនិយាយងាយហៅ។ នំខ្មែរពីដើម ភាគច្រើន គេច្រើន ដាក់ឈ្មោះ ទៅតាម តាមសណ្ឋានរូបរាងរបស់នំ ឬ តាមបែបបទនៃការធ្វើនំឡើង ដូចជា នំគ្រក់ នំអំបែង នំពងត្រី នំក្រូច នំក្រូចទឹក នំកង នំពងអន្សង នំចាក់ចាន់ នំពុម្ពជាដើម។

ទស្សនាវីឌីអូ

មតិអ្នកអានក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
ភ្ជាប់ទំនាក់ទំនងជាមួយ
Loading...