Loading...

ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ជាពិសេសអ្នកតែងលេងនៅបណ្តាញសង្គមហ្វេសប៊ុកប្រាកដជាបានដឹងហើយថា កាលពីពេលថ្មីៗនេះមហាសេដ្ឋីស្រុកចិន បានមានវត្តមានមកដល់ប្រទេសកម្ពុជា ដោយបានចែកចាយនូវសម្ភារៈ ក៏ដូចជាអាហារខ្លះដល់ សាលាស្ទឹងមានជ័យ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះនោះទេ ការតែងខ្លួនរបស់មហាសេដ្ឋីរូបនេះក៏មិនធម្មតាដែរ ដោយលោកបានពាក់មាសស្រោចពេញខ្លួនតែងម្តង ដោយមើលទៅពិតជាមិនធម្មតានោះឡើយ។

ជាក់ស្តែង ខណៈពេលដែលមហាសេដ្ឋីរូបនេះ បានមកកម្ពុជានោះ លោកក៏បានបើកបង្ហាញតម្រៀបប្រាក់ដុល្លារជាដុំៗ ដោយបានដាក់ប្រាក់នោះជាអក្សរ «CAMBODIA » និងលុយជាច្រើនទៀតក្រាលពីក្រោម ដោយចំនួនទឹកប្រាក់ក្នុងនោះជាង១០០លានដុល្លារឯណោះ។

ក្រោយពីបានឃើញវីដេអូមួយនេះ បានធ្វើឲ្យប្រជាជនកម្ពុជា នាំគ្នាមានការភ្ញាក់ផ្អើលមិនស្ទើរនោះឡើយ ដោយមិននឹកស្មានថាមហាសេដ្ឋីរូបនេះ ហ៊ានបង្ហាញលុយផ្ទាល់ខ្លួនច្រើនសន្ធឹកសន្ធាប់បែបនេះ។

គួរបញ្ជាក់ផងដែរ ថាមហាសេដ្ឋីចិនម្នាក់នេះ ត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីធ្លាប់បាចលុយប្រមាណ១លានដុល្លារ ពេញផ្សារទំនើបមួយនៅក្នុងប្រទេសខ្លួន និងតែងតែធ្វើអំពើមនុស្សធម៌ជាច្រើន ពេលនេះលោកបានមកដល់កម្ពុជាជាលើកដំបូងហើយ៕

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ប្រភព ៖ ខ្មែរឡូត

មតិអ្នកអានក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
ភ្ជាប់ទំនាក់ទំនងជាមួយ
Loading...