Loading...

ថ្ងៃនេះ គេហទំព័រស្រីសន្ធរ នឹងនាំយកនៅវិធីធ្វើ បបរគ្រឿងសាច់ជ្រូក ឬគ្រឿងក្នុងជ្រូក មកចែករំលែកដល់អ្នក អានទាំងអស់គ្នា ដែលមានបំណងចង់ធ្វើបបរហូបខ្លួនឯង ដោយមិនចាំបាច់ទៅទិញនៅផ្សារ មោះមកមើល  ជាមួួយគ្នា តើមានគ្រឿងផ្សំអ្វីខ្លះ?

សណ្តែកបណ្តុះ និងឡត

 

សាច់ ថ្លើម ពោះវៀនខ្ចីជ្រូក
ត្រៀមឆ្នាំង

 

បំពងខ្ទឹមស

 

បំពងអោយឆ្ងុយ
ចាក់ទឹក​ និងបង់គ្រឿង
ដាក់សាច់ ថ្លើម ពោះវៀនខ្ចី ចូល ពេលទឹកពុះ

 

គ្រឿងផ្សំ ៖

  • សាច់ជ្រូកជាប់ខ្លាញ់
  • គ្រឿងក្នុងជ្រូក (ថ្លើម ពោះវៀនខ្ចី បើចូលចិត្តឈាមក៏អាចដាក់តាមដែរចូលចិត្ត)
  • ស្លឹកខ្ទឹម
  • ជីអាណា
  • សណ្តែកបណ្តុះ
  • ឡត់ស
  • ស្ករ
  • ប៊ីចេង
  • ទឹកត្រី
  • ទឹកស៊ីវអីុវ
  • ម្រិច
  • សៀង
  • ខ្ទឹមស ហាន់ល្អិតៗ
  • អង្ករ
  • ទឹកម្ទេស



វិធីធ្វើ ៖

យកឆ្នាំងតាមតម្រូវការលាងអោយស្អាត ដាក់ភ្លើង(អុស ឬហ្គាស) រួចហើយចាក់ខ្លាញ់បន្តិចដើម្បីបំពងខ្ទឹម អោយឆ្ងុយហើយក្រឡាត់ល្មម ។ចាក់ទឹកតាមតម្រូវការរបស់អ្នក ពេលទឹកពុុះបង់គ្រឿង មាន ៖ទឹកត្រី ស្ករស​ប៊ីចេង ទឹកស៊ីវអីុវ រួចបង់សាច់ ឬគ្រឿងក្នុងជ្រូកដែលត្រៀមទុក ចូលអោយឆ្អិន ហើយភ្លក់រសជាតិដែលអ្នក  ចូលចិត្ត ពេលសាច់ឬគ្រឿងក្នុងជ្រូកឆ្អិនហើយ ស្រង់ចេញហើយទើបចាក់អង្ករ (អង្ករ៖យកអង្ករទៅលាងអោយ ស្អាតហើយទុកអោយស្រស់ទឹក រួចហើយយកខ្ទឹមសដែលចិញ្ចាំល្អិតៗមកបំពង់អោយឆ្ងុយ ដួសខ្ទឹមដែលបំពង់ ហើយទុកខ្លះ យកទៅរោយលើបបរ ដើម្បីអោយបបរមានក្លិនឆ្ងុយ ហើយចាក់អង្ករបំពង់ជាមួយខ្ទឹមបន្តិច​ តាមដែលចូលចិត្ត​) រួចចាក់អង្ករចូលក្នុងឆ្នាំង​រង់ចាំរហូតដល់ពេលអង្កររីកល្មម ។

ហាន់ស្លឹកខ្ទឹម និងជីអាណា ល្អិតៗ សៀងចិញ្ចាំបន្តិច ហាន់សាច់ឬគ្រឿងក្នុង (ថ្លើម និងពោះវៀនខ្ចី) ត្រៀម​ចានគោម រួចដាក់សណ្តែកបណ្តុះ សាច់គ្រឿងក្នុងដែលត្រៀមរួចជាស្រាច់ …៕ល៕ ហើយដួសបបរ ដែលឆ្អិនហើយដាក់ចាន តាមដោយ សៀង ទឹកម្ទេស ស្លឹកខ្ទឹម ជីអាណា (ដាក់តាមតម្រូវការរបស់អ្នក) រួចហើយនាំគ្នាហូប ជាការរួចស្រាច់ ។

 

រៀបរៀងអត្ថបទដោយ ៖ គេហទំព័រស្រីសន្ធរ

មតិអ្នកអានក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
ភ្ជាប់ទំនាក់ទំនងជាមួយ
Loading...