អ្វីដែល​ធ្វើ​ឲ្យ​ប្រជាជន​នៅ​ទីក្រុង​ប៉ារីស​ក៏​ដូច​នៅ​ជុំវិញ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ផលិតផល​នៃ​ក្រុមហ៊ុន OPPO នោះ គឺ OPPO Find X ដែល​បានធ្វើ​ការសម្ពោធ​កាលពី​ថ្ងៃទី ១៩ មិថុនា​មកនេះ ។ ម៉ូ​ដែល​ថ្មី​របស់ OPPO មួយ​នេះវា​ប្រើប្រាស់​នូវ​ការ​រចនា​តួខ្លួន​ជា​លក្ខណៈ Gradient Design (​ប្រដេញ​ពណ៌​) ហើយ​វា​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ដែល​ធ្វើ​ឲ្យ​អេក្រង់​របស់​វា​នៅ​លាត​ពេញ​លើ​ផ្ទៃ​ទូរស័ព្ទ​ទាំងមូល សឹងតែ​គ្មាន​សល់​គែម ចំណែក​កាមេរ៉ា​របស់​វា​ទាំង​ខាងមុខ និង ខាងក្រោយ​ត្រូវបាន​បង្គាប់​នៅក្នុង​ទូរស័ព្ទ​តែម្តង ។

​កាមេរ៉ា​សម្រាប់​ថត​ស៊ែ​ល​ហ្វី​ដែលមាន​ឈ្មោះថា “Stealth 3D” នឹង​លៀន​ចេញមកក្រៅ​នៅពេលដែល​អ្នក​ប្រើ​កម្មវិធី​ថត​ប៉ុណ្ណោះ ហើយ​វា​នឹង​លឹប​បាត់​ទៅវិញ​ពេលដែល​អ្នក​បិទ​កម្មវិធី​ថត​ស៊ែ​ល​ហ្វី ហើយ​វា​មាន​ទំហំ ២៥ មេ​ហ្គា​ភិ​ច​ស៊ែ​ល ។ ចំណែកឯ​កាមេរ៉ា​ខាងក្រោយ​មាន​ចំនួន ២ គ្រាប់ មា​ទំហំ ២០ មេ​ហ្គា​ភិ​ច​ស៊ែ​ល និង ១៦ មេ​ហ្គា​ភិ​ច​ស៊ែ​ល ។

មតិអ្នកអានក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។