1. ឱ!!ជីវិតអើយ…ជីវិតពលករ ព្រោះតែភាពក្រីក្រ ត្រដរខ្យល់ប្រឹង មានតែកម្លាំង គ្មានចំណេះដឹង ឈឺមិនហ៊ានទ្រឹង មិនហ៊ាន…តវ៉ា ។
2. សង្វាតថែមម៉ោង តោងដល់យប់ជ្រៅ សន្សំផ្ញើទៅ ផ្គត់ផ្គង់គ្រួសារ ឲ្យកូនបានរៀន ខ្ពង់ខ្ពស់ថ្លៃថ្លា លោះប្រាក់ អង្គការ ទើបខំរែកពុន
R. ជីវិតអភ័ព្វជួបអកុសល ដាច់ខ្យល់ដេកដួល ព្រោះធ្វើ…ការធ្ងន់ សល់ឆ្អឹងមួយចាន ផ្ញើកូនប្រពន្ធ ជាតិមុន…មានកម្ម អ្វីខ្លះ..ព្រះអើយ
3. តើគ្រួសារខ្ញុំ…រំពឹងអ្វីទៀត បើសិនខ្ញុំឃ្លាត ចាកឆ្ងាយទៅហើយ មេឃដីឃោរឃៅ មិនប្រណីឡើយ ដង្ហើមចុងក្រោយ ក៏មិនបានផ្តាំ
4. កូនអើយ! កុំយំ…កុំសួររកប៉ា អូនអើយ! រក្សា…ខ្លួនឲ្យបានល្អ សុំទោសជាតិនេះ មិនអាចបន្ត កំដរថែអូន និងកូនរហូត។
(ភ្នេង)
ច្រៀងវគ្គត 3.> 4.
3. តើគ្រួសារខ្ញុំ…រំពឹងអ្វីទៀត បើសិនខ្ញុំឃ្លាត ចាកឆ្ងាយទៅហើយ មេឃដីឃោរឃៅ មិនប្រណីឡើយ ដង្ហើមចុងក្រោយ ក៏មិនបានផ្តាំ
4. កូនអើយ! កុំយំ…កុំសួររកប៉ា អូនអើយ! រក្សា…ខ្លួនឲ្យបានល្អ សុំទោសជាតិនេះ មិនអាចបន្ត កំដរថែអូន និងកូនរហូត។
————————–
រៀបរៀងអត្ថបទដោយ ៖ គេហទំព័រស្រីសន្ធរ