I. ទន្លេវៃគោជំនោរស្វាយរៀង នាងខ្ញុំផ្ញើសូរសៀង តាមបទចម្រៀងដួងចិត្ត ឱ! គយត្របែកអនែកអណិត វាសនាសង្សាបានចិត្ត បេះដូងក្រៀមស្វិតឥតន័យខ្លឹមសារ
II.ឱ! វត្តព្រែឆ្លាក់អ្នកជាក្សិណ ជួបបងតាំងពីភ្ជំបិណ្ឌ រងចាំកឋិនមាសឆ្អិនសន្យា បុប្ផាវាលយន់ចាញ់មុនស្នេហា និស្សិតកំរិតបរិញ្ញ ឡកឡើយផ្លែផ្កាឲ្យអូនលង់ស្នេហ៍
R. បងអុំទូក ងអូនឈររាដៃ រសៀលសូរិយាល្ងាចថ្ងៃ មើលភក្រ្តប្រុសថ្លៃនិស្ស័យដួងខែ ទន្លេវៃគោជំនោរថ្នមស្នេហ៍ រាត្រីក្រោមពន្លឺខែ ជិះទូកលំហែពីរនាក់រៀមរ៉ា
III.វាសនារំដួលប្រែប្រួលមិននទៀង អនិច្ចាបុប្ផាស្វាយរៀង ជូនរាំងជូនភ្លៀងច្រៀងរឿងប្រេះឆា អូនទៅបាវិតបងឥតមេត្តា សូមផ្តាច់ចំណងស្នេហា ខិតខំធ្វើការយកប្រាក់ជូនម៉ែ
(ភ្នេង)
ច្រៀងវគ្គត R.> III.

រៀបរៀងអត្ថបទដោយ ៖ គេហទំព័រស្រីសន្ធរ