Loading...

 

ចម្រៀងបទ ៖ សុំទោស

I. ពេលនឹកដល់សង្សារចាស់ ចង់យំ គ្រាមួយដែលមានរូបមុំ នៅក្បែរ
​​ទុកអូនជាស្រីលេងសើច មិនថែ បណ្តោយអោយអូនដកស្នេហ៍ ចេញពីបងតាមចិត្ត។
II. វេលាចង់តែកន្លង ផុតទៅ បងបានបែកគ្នាពីពៅ រៀងខ្លួន បងក៏ទៅមានអ្នកថ្មី
មុនស្ងួន ចៃដន្យថ្ងៃនេះជួបអូន រៀបរាប់ទាំងទឹកភ្នែក។
R. អូនថាប៉ុន្មានឆ្នាំនេះ អូននៅតែចាំបង ទោះបងខុសពាន់ដង ក៏អូននៅស្នេហ៍រៀមរ៉ា
អូនថាប៉ុន្មានឆ្នាំនេះ អូនមិនមានអ្នកណា.. អ្នកក្បែរអូន មានតែភាពឯកា កំដរជីវ៉ា ចាំ..បង។
III. ហេតុអ្វីមិនព្រមស្អប់បង ព្រលឹង ហេតុអ្វីអូនស្រក់ទឹកភ្នែក យ៉ាងហ្នឹង
បើមិនបានជួបមាសមេ… ពេលហ្នឹង បងរឹតតែនៅមិនដឹង ថាអូននៅតែស្មោះ។

(ភ្នេង) ច្រៀងត

R. អូនថាប៉ុន្មានឆ្នាំនេះ អូននៅតែចាំបង ទោះបងខុសពាន់ដង ក៏អូននៅស្នេហ៍រៀមរ៉ា
អូនថាប៉ុន្មានឆ្នាំនេះ អូនមិនមានអ្នកណា អ្នកក្បែរអូន មានតែភាពឯកា កំដរជីវ៉ា ចាំបង

ច្រៀងដោយ ៖ លោកសៅ ឧត្តម

 

រៀបរៀងអត្ថបទដោយ ៖ គេហទំព័រស្រីសន្ធរ

 

មតិអ្នកអានក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
ភ្ជាប់ទំនាក់ទំនងជាមួយ
Loading...