Loading...

ប្រាសាទភ្នំជើងព្រៃ មានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ ឥឡូវនេះបានក្លាយទៅជារមណីដ្ឋានមួយដ៏សែនមនោរម្យសំរាប់​បបោសអង្អែលអារម្មណ៍ភ្ញៀវទេសចរ។ អាស្រ័យដោយលក្ខណៈភូមិសាស្រ្តអំណោយផល ភ្នំជើងព្រៃស្ថិតនៅចំងាយតែ២គីឡូម៉ែត្រប៉ណ្ណោះពីផ្លូវជាតិលេខ៧ ជាប្រភេទផ្លូវគ្រួសក្រហម និង ចំងាយ៥៦គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម ក្នុងភូមិរវៀង ឃុំរវាង​ ស្រុក ជើងព្រៃ។           ភ្នំជើងព្រៃស្ថិតនៅចម្ងាយជិត ៦០គីឡូម៉ែត ពីរាជធានីភ្នំពេញ តាមផ្លូជាតិលេខ៦ ស្ថិតនៅក្នុង ភូមិរវាង ឃុំរវាង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ភ្នំជើងព្រៃ ដែលមានប្រវត្តិ ពីយូរលុងណាស់មកហើយនោះ ពេលនេះបានក្លាយទៅជារមនីយដ្ឋានមួយដ៏សែនមនរម្យ សំរាប់បបោសអង្អែលអារម្មណ៍ភ្ញៀវទេសចរណ៍។ ភ្នំជើងព្រៃ ចែកចេញជា ២ ដាច់ដោយឡែកពីគ្នា មួយស្ថិតនៅទិសខាងកើត ហៅថា ភ្នំស្រីឬ ភ្នំធំ រីឯខាងលិចវិញ ហៅថា ភ្នំប្រុសឬ ភ្នំព្រះបាទ។ នៅលើភ្នំស្រីមានប្រសាទបុរាណធ្វើអំពីថ្មបាយក្រៀម ដែលកសាងតាំងពីស.វ ទី ១២ បុន្តែបច្ចុប្បន្នត្រូវរលំបាក់បែកសល់តែប្រមាណ៣០%បុណ្ណោះ។ តាមរយះចម្លាក់នៅលើផ្ដែរ ប្រាសាទភ្នំជើងព្រៃនេះ សាងឡើងដើម្បីឧទ្ទិដល់ ព្រាហ្ម៍ណ្ឌសាសនា ហើយមាន​ទ្វាចូលចំនួន២ គឺខាងលិច និង ខាងកើត។ ប្រាសាទនេះពុំមានទ្វាបញ្ជោត នោះទេ តែមានបង្អួចចំនួន ២ នៅសងខាងទ្វាចូលខាងកើត។ នៅខាងមុខទ្វាចូលខាងកើតយើងឃើញមានជញ្ជាំងឥដ្ឋបែបជាសសរអមសងខាង ទំនងជាសាងសង់នៅជំនាន់ក្រោយនេះទេ។

ប្រាសាទហាន់ជ័យខាងជើង (ប្រាង្គទី១) ហៅប្រាសាទគុកព្រះធាតុ មើលពីចំហៀងខាងមុខ

 

មតិអ្នកអានក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
ភ្ជាប់ទំនាក់ទំនងជាមួយ
Loading...