ប្រាសាទភ្នំជើងព្រៃមានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ ឥឡូវនេះបានក្លាយទៅជារមណីដ្ឋានមួយដ៏សែនមនោរម្យសំរាប់បបោសអង្អែលអារម្មណ៍ភ្ញៀវទេសចរ។ អាស្រ័យដោយលក្ខណៈភូមិសាស្រ្តអំណោយផល ភ្នំជើងព្រៃស្ថិតនៅចំងាយតែ២គីឡូម៉ែត្រប៉ណ្ណោះពីផ្លូវជាតិលេខ៧ ជាប្រភេទផ្លូវគ្រួសក្រហម និង ចំងាយ៥៦គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម ក្នុងភូមិរវៀង ឃុំរវាង ស្រុក ជើងព្រៃ។ ភ្នំជើងព្រៃស្ថិតនៅចម្ងាយជិត ៦០គីឡូម៉ែត ពីរាជធានីភ្នំពេញ តាមផ្លូជាតិលេខ៦ ស្ថិតនៅក្នុង ភូមិរវាង ឃុំរវាង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ភ្នំជើងព្រៃ ដែលមានប្រវត្តិ ពីយូរលុងណាស់មកហើយនោះ ពេលនេះបានក្លាយទៅជារមនីយដ្ឋានមួយដ៏សែនមនរម្យ សំរាប់បបោសអង្អែលអារម្មណ៍ភ្ញៀវទេសចរណ៍។ ភ្នំជើងព្រៃ ចែកចេញជា ២ ដាច់ដោយឡែកពីគ្នា មួយស្ថិតនៅទិសខាងកើត ហៅថា ភ្នំស្រីឬ ភ្នំធំ រីឯខាងលិចវិញ ហៅថា ភ្នំប្រុសឬ ភ្នំព្រះបាទ។ នៅលើភ្នំស្រីមានប្រសាទបុរាណធ្វើអំពីថ្មបាយក្រៀម ដែលកសាងតាំងពីស.វ ទី ១២ បុន្តែបច្ចុប្បន្នត្រូវរលំបាក់បែកសល់តែប្រមាណ៣០%បុណ្ណោះ។ តាមរយះចម្លាក់នៅលើផ្ដែរ ប្រាសាទភ្នំជើងព្រៃនេះ សាងឡើងដើម្បីឧទ្ទិដល់ ព្រាហ្ម៍ណ្ឌសាសនា ហើយមានទ្វាចូលចំនួន២ គឺខាងលិច និង ខាងកើត។ ប្រាសាទនេះពុំមានទ្វាបញ្ជោត នោះទេ តែមានបង្អួចចំនួន ២ នៅសងខាងទ្វាចូលខាងកើត។ នៅខាងមុខទ្វាចូលខាងកើតយើងឃើញមានជញ្ជាំងឥដ្ឋបែបជាសសរអមសងខាង ទំនងជាសាងសង់នៅជំនាន់ក្រោយនេះទេ។
ប្រភព ៖ វិគីភីឌា
ប្រាសាទភ្នំជើងព្រៃ
ភ្នំជើងព្រៃដែលមានប្រវត្តិពីយូរលង់ណាស់មកហើយនោះ ឥឡូវនេះបានក្លាយទៅជា រមណីដ្ឋានមួយដ៏សែនមនោរម្យសម្រាប់ បបោសអង្អែលអារម្មណ៍ភ្ញៀវទេសចរ។ អាស្រ័យដោយ លក្ខណៈភូមិសាស្រ្តអំណោយផល ភ្នំជើងព្រៃស្ថិតនៅចម្ងាយប្រមាណតែ២គ.ម ប៉ុណ្ណោះពីផ្លូវជាតិ លេខ៧ ជាប្រភេទផ្លូវគ្រួសក្រហម និង៥៦គ.ម ពីទីរួមខេត្តកំពង់ចាមស្ថិតនៅក្នុងភូមិរវៀង ឃុំរវៀង ស្រុកជើងព្រៃ។
ប្រសិនបើគេចង់ទៅទីនោះ អ្នកទេសចរទាំងឡាយអាចធ្វើដំណើរតាមរយៈរថយន្តធុនតូច ដោយប្រើរយៈពេលតែមួយម៉ោងប៉ុណ្ណោះពីក្រុងកំពង់ចាម។ ស្ទើរតែគ្រប់គ្នា អ្នកដែលបានទៅដល់ ភ្នំជើងព្រៃគេមានជំនឿថាភ្នំនេះមានវត្ថុសក្តិសិទ្ធិ និងទេសភាពដ៏ត្រកាល។ ប៉ុន្តែចំពោះអ្នកស្រុកនៅ តំបន់នោះពួកគេមានជំនឿស៊ប់គោរពបូជាដោយការបន់ស្រន់ ហើយនិងធ្វើពិធីលាបំណន់ជាញឹក ញាប់។ ទោះបើមានការប្រកាន់ជាប់នូវជំនឿដូច្នេះដ៏ដោយ ក៏បច្ចុប្បន្នភ្នំជើងព្រៃនៅតែជារមណីដ្ឋាន ទេសចរណ៍មួយដែលប្រជាពលរដ្ឋគ្រប់ស្រទាប់តែងទៅកំសាន្តសប្បាយ ពេលមានពិធីបុណ្យទានធំៗ ដូចជាបុណ្យចូលឆ្នាំប្រពៃណីជាតិយើងជាដើម។
