ថ្ងៃេនះសម្រាប់ គេហទំព័រ ស្រីសន្ធរ នឹងនាំយកនៅវិធីធ្វើរបស់ខ្មែរយើងតាំងពីបុរាណមក កុំបង្អង់យូរអីយើងមកមើលវិធីធ្វើទាំងអស់គ្នា (សម្រាប់អ្នកមិនទាន់ចេះធ្វើ) ខាងក្រោមនេះ ៖
គ្រឿងផ្សំ៖
– ត្រីរស់ ១ ៣-៤ក្រាម ឬអាចត្រីស្ពឹនទៅតាមដែលចូលចិត្ត
– ស្លឹកម្ទេស ១៥០ក្រាម
– ខ្ទឹមស ៤កំពឹស ដំឲ្យបែក
– ខ្ជាយ ៣ដុំ ឬអាចហាន់ជាសសៃក៍បាន
– ល្ពៅ ១ដុំតូច ចិតជាដុំៗ
– ននោង ១ផ្លែតូច ចិតជាដុំឬជារាងវែងកបាន
– ត្រឡាច ១ផ្លែតូច ចិតទទឹងរាងបន្ទះ
– ស្នៀតពោត ២០០ក្រាម
– ស្លឹកគ្រៃ ៣-៤សន្លឹកមូរដាក់ញីឲ្យបែក
– ប្រហុក ៣-៤ត្រី ទៅតាមចំណូលចិត
– ស្ករស ១ស្លាបព្រាកាហ្វេ
– ទឹកត្រី ១ស្លាបព្រាបាយកន្លះ
– ទឹកស៊ុបមាន់ ១ចាន
– ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
– ជីក្រហម ១០សន្លឹក (ឬតាមដែលអ្នកចង់
វិធីធ្វើ៖
១. ជាដំបូងអ្នកត្រូវដាក់ឆ្នាំងដាំទឹកឲ្យពុះ បន្ទាប់មកចាក់ទឹកស្ងោរស៊ុបចូល ពេលពុះម្តងទៀតចាប់ផ្តើមជ្រុមប្រហុក បន្ថែម ទឹកត្រី ខ្ជាយ ខ្ទឹមស ស្លឹកគ្រៃ ស្ករស ប៊ីចេង ត្រី ល្ពៅ រួចហើយគ្របទុកឲ្យល្ពៅរាងផុសបន្តិច។
២. នៅពេលដែលទឹកពុះហើយល្ពៅផុសតិចៗ ត្រូវដាក់បន្លែថែមត្រឡាច ននោង ស្នៀតពោត គ្របទុកប្រហែលជា ៣-៥ នាទី។
៣. ជាចុងក្រោយអ្នកត្រូវដាក់ ស្លឹកម្ទេស និងជីក្រហម កូរ ១ត្រឡប់លើកចេញជាការស្រេច៕