Loading...

ក្នុង​ដំណាក់កាល​នេះ ម្តាយ​ត្រូវការ​ជាតិដែក កាល់ស្យូម និង​អូមេហ្គា-3 ដើម្បី​ឱ្យ​សាច់ដុំ ឆ្អឹង និង​ខួរក្បាល​របស់​ទារក​លូតលាស់។ពិសេស​ឈាន​ចូល​ដល់​ខែ​ទី5 និង​ត្រីមាស​ទី3 ស្ត្រី​ត្រូវការ​កាឡូរី​ច្រើន​ដើម្បី​ផ្តល់​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ឱ្យ​កូន និង​ម្តាយ។

ឡើង​ទម្ងន់

ក្នុង​ខែ​ទី5 នេះ​ម្តាយ​ត្រូវការ​ឡើង​គីឡូ 450ក្រាម​ក្នុង​មួយ​សប្តាហ៍។ អ្នក​នឹង​ត្រូវការ​កាឡូរី​បន្ថែម​ពី 300-400 ក្នុង​មួយ​ថ្ងៃ​ស្មើនឹង​ទឹកការ៉ុត និង​ទឹកដោះគោជូរ 1កែវ។ ទម្ងន់​ទារក​ក៏​កើនឡើង ដើមទ្រូង ទឹកភ្លោះ សុក ស្បូន​របស់​ស្ត្រី​ក៏​កាន់តែ​ធំឡើង​ដែរ។

រូបតំណាង

ប្រូតេអ៊ីន

ប្រូតេអ៊ីន​ជួយ​បង្កើត​ជាលិកា​ថ្មី​ដល់​ទារក ដូចនេះ​រយៈពេល24សប្តាហ៍​ទារក​នឹង​ឡើង​ទម្ងន់​ប្រហែល 573ក្រាម និង​កម្ពស់ 33សង់ទីម៉ែត្រ។

តម្រូវការ​ប្រូតេអ៊ីន​ពេល​នេះ​យ៉ាងតិច 60ក្រាម​ក្នុង​មួយ​ថ្ងៃ។ សាច់​សត្វ ស៊ុត ទឹកដោះគោ ជា​ប្រភព​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន។

កាដូហៃដ្រាត (ជាតិស្ករ)

ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ ជាតិ​កាបូហៃដ្រាត​ផ្តល់​ថាមពល​ដល់​អ្នក​បំផុត។ នំម្សៅ គ្រាប់​ធញ្ញជាតិ បន្លែ​ផ្លែឈើ​មិន​ត្រឹមតែ​ផ្ទុក​ជាតិ​ស្ករ វីតាមីន និង​ជាតិ​រ៉ែ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ផ្ទុក​ជាតិ​សរសៃ​ជួយ​សម្រួលដល់​ការបញ្ចេញចោល។

រូបតំណាង

ជាតិខ្លាញ់

ខ្លាញ់​ជំនួយ​សុខភាព​ដូចជា អាស៊ីត​ខ្លាញ់​អូមេហ្គា-3 ដែល​អាច​ផ្តល់​តម្រូវការ​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ដល់​ខួរក្បាល ភ្នែក និង​ប្រព័ន្ធ​សរសៃប្រសាទ​ទារក។

 

រូបតំណាង

 

ត្រី​ដូចជា ត្រីសាល់ម៉ុង ត្រីសាល់ឌីន​ជា​ប្រភព​ផ្ទុក​ទៅដោយ​អាស៊ីត​ខ្លាញ់​អូមេហ្គា-3 រួមទាំង DHA និង EPA។ ទទួលទាន​ត្រី​ទាំងនេះ​តែ 1-2ដង​ក្នុង​មួយ​សប្តាហ៍​បាន​ហើយ៕

មតិអ្នកអានក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
ភ្ជាប់ទំនាក់ទំនងជាមួយ
Loading...