Loading...

ការនិយាយពាក្យសម្តីល្អឬអាក្រក់ជាទាក់ទង់យ៉ាងសំខាន់ទៅនឹងផ្លូវចិត្ត ជាពិសេសស្រ្តីនៅពេលមានផ្ទៃពោះ។ យ៉ាងណាមិុញអ្នកជាបុរសមិនគួរប្រើពាក្យមិនសមរម្យទៅប្រពន្ធនោះទេ ព្រោះវា​អាច​ជះ​ឥទ្ធិពលអាក្រក់ ឬអាចប៉ះពាល់​ដល់​ដំណើរ​នៃ​ការមាន​ផ្ទៃពោះ។ ដូចនេះបុរសគួរគប្បីប្រើពាក្យល្អៗទៅលើប្រពន្ធរបស់អ្នក បើ​អ្នក​មិន​ចង់​ឱ្យ​ប៉ះពាល់​ដល់​កូន​ក្នុងផ្ទៃ ថ្ងៃនេះខាង គេហទំព័រ ស្រីសន្ធរ នឹងនាំយកនៅពាក្យពេចន៍ណែនាំមួយចំនួន ដែលអ្នក​មិន​គួរ​និយាយ​ជាមួយប្រពន្ធរបស់ ដូច​ខាងក្រោម​ ៖

រអ៊ូ​ថា​ប្រពន្ធ​ញ៉ាំ​ច្រើន

 

រូបតំណាង

កុំ​និយាយ​ពាក្យ​ឈ្លើយ​ពេក! នាង​ញ៉ាំ​ក៏​ដើម្បី​កូន​ក្នុង​ពោះ។ បើ​ឥឡូវ​ភរិយា​អ្នក​ចេះ​គេង​ស្រម៉ុក​មិន​ដូច​ពេល​មុន វា​ជា​រឿង​ធម្មតា។ ដូចនេះ​កុំ​ធ្វើឱ្យ​នាង​ខឹង​ព្រោះ​សម្តី​នឹង​ប៉ះពាល់​ដល់​កូន។ នាង​ត្រូវការ​ពាក្យសម្តី​ផ្អែមល្អែម​ច្រើនជាង​នេះ។

នោម​ញឹក

នៅពេល​ភរិយា​អ្នក​ឧស្សាហ៍​នោម​ញឹក បាន​ន័យ​ថា​កូន​ក្នុង​ផ្ទៃ​កំពុង​លូតលាស់​ជារៀងរាល់​ថ្ងៃ ហើយ​បាន​ដាក់​សម្ពាធ​ទៅលើ​ប្លោកនោម​របស់​នាង។ បាន​យល់​ពី​រឿង​នេះ អ្នក​នឹង​ស្រឡាញ់​ភរិយា​ច្រើនជាង​ការរអ៊ូរទាំ។

ឆាប់​អន់ចិត្ត

ពិត​ណាស់ អរម៉ូន​របស់​ស្ត្រី​មាន​ផ្ទៃពោះ​នឹង​ប្រែប្រួល​គួរឱ្យ​កត់សម្គាល់។ នេះ​ជា​ហេតុ​នាំឱ្យ​នាង​ឆាប់​ខឹង និង​តូចចិត្ត​ជាង​ធម្មតា។ ដូចនេះ​ស្វាមី​ត្រូវ​យកចិត្តទុកដាក់​លើ​អារម្មណ៍ និង​គំនិត​របស់​ភរិយា។ នេះ​នឹង​ជួយ​ដល់​គភ៌​ក្នុង​ផ្ទៃ។

រូបតំណាង

 

រាងកាយ​ទ្រុឌទ្រោម

អ្នក​ក៏​ធ្លាប់​ឮ​ហើយ​ថា ស្ត្រី​មាន​កូន​រួច​តែង​បន្សល់ទុក​ស្លាកស្នាម សង្វារ រង្វង់​ខ្មៅ​ជុំវិញ​ភ្នែក ខ្លាញ់​ក្បាលពោះ និង​សុដន់​យារធ្លាក់។

ផោម​

ផោម​ជា​រឿង​ធម្មតា​របស់​មនុស្ស​គ្រប់រូប។ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ ស្ត្រី​ផោម​ញឹកញាប់​ជា​ធម្មតា។ បើ​អ្នក​សួរ​នាង​នៅ​ចំពោះ​មុខ​មនុស្ស វា​នឹង​ធ្វើឱ្យ​នាង​ខ្មាស់ ហើយ​អាច​គេចមុខ​ពី​អ្នក​មួយ​រយៈ។

រូបតំណាង

 

ប្រៀបធៀប​ប្រពន្ធ​ពោះ​ធំ​ទៅនឹង​អ្នកដទៃ

អ្នក​ត្រូវ​យល់​ថា តារាៗ​ងាយ​នឹង​ទទួល​បាន​រាង​របស់​គេ​ត្រលប់​មក​ដូច​ដើម​វិញ​ក្រោយ​មាន​កូន​រួច ដោយសារ​ប្តី​គេ​ជួល​អ្នកឯកទេស គ្រូបង្ហាត់​ល្អៗ​ជួយ​ណែនាំ។ បើ​អ្នក​មិន​អាច​ធ្វើ​ដូច​គេ​បាន អ្នក​មិន​ត្រូវ​ធ្វើឱ្យ​ភរិយា​ឈឺចាប់​ដោយសារ​អ្នក​ឡើយ។

អត់ធ្មត់

កុំ​ព្យាយាម​និយាយ​ឱ្យ​ភរិយា​ពេល​មាន​ផ្ទៃពោះ​ខឹង។ នាង​មិន​អាច​គ្រប់គ្រង​កំហឹង​ដូច​ធម្មតា​បាន​ទេ។ ដូចនេះ​គួរ​ផ្តល់​ពេល​វេលា​ឱ្យ​នាង​បញ្ចេញ​កំហឹង។ អ្វីៗ​នឹង​ប្រសើរ​ឡើងវិញ​ក្រោយ​ពេល​កំហឹង​នាង​រសាយ​អស់៕

រូបតំណាង
បើ​មិន​ចង់​ឱ្យ​ប្រពន្ធ​ខឹង​ប៉ះពាល់​ដល់​គភ៌ ប្តី​គួរ​កុំ​និយាយ​ពាក្យសម្តី​ទាំងនេះ

រូបតំណាង
បើ​មិន​ចង់​ឱ្យ​ប្រពន្ធ​ខឹង​ប៉ះពាល់​ដល់​គភ៌ ប្តី​គួរ​កុំ​និយាយ​ពាក្យសម្តី​ទាំងនេះ
មតិអ្នកអានក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
ភ្ជាប់ទំនាក់ទំនងជាមួយ
Loading...