Loading...

ថ្ងៃនេះសម្រាប់ គេហទំព័រ ស្រីសន្ធរ បាននាំយកវិធីធ្វើមុខម្ហូរដ៏ឈ្ងុយឆ្ងាញ់របស់ខ្មែរយើងមកចែកជូនបងប្អូនខ្មែរ រួមជាតិទាំងអស់គ្នា ជា​ពិសេសបងប្អូនដែលមិនទាន់ចេះធ្វើ ។ សម្រាប់សម្ល​កកូ​​រ​ជា​ម្ហូបមួយ​មុខ​របស់​ប្រជា​ជន​ខ្មែរយើង​ ដែល​មាន​​តាំង​ពី​យូរលងណាស់​មក​ហើយ ​សម្ល​ប្រភេទនេះ​ត្រូវ​បាន​ផ្សំ​ឡើង​ពី​បន្លែច្រើន​មុខ​បំផុត ហើយ​សម្បូរ​នូវ​ជីវជាតិដែល​រាង​កាយ​ត្រូវ​ការ​ថែម​ទៀត។ ខាង​ក្រោម​នេះ​ជា​វិ​ធីធ្វើសម្ល​កកូរ​ដើម្បី​ឱ្យ​កាន់​តែ​មាន​រស​ជាតិ​ឈ្ងុយ​ឆ្ងាញ់៖

 +គ្រឿងផ្សំ

  • អង្ករ ២០០ ក្រាម
  • ស្លឹក​គ្រៃ ៤ គល់
  • រមៀត​ មួយត្នាំងដៃ
  • ខ្ទឹម​ស ៤ កម្ពឹស
  • ល្ហុង ៣០០ ក្រាម
  • សណ្តែក​គួ ៥០ ក្រាម
  • ល្ពៅ ​១០០ ក្រាម
  • គ្រាប់ខ្នុរ ១០០ ក្រាម
  • ចេកខ្ចី​ ១ ឬ ២ ផ្លែ
  • ប្រេង​ឆា
  • គ្រាប់​ពេជ្រលំញង ៣០ ក្រាម
  • ស្លឹកម្រះ​ព្រៃមួយក្តាប់
  • ប្រេង​ឆា ៥០ ក្រាម
  • ត្រី​ ៣៥០ ក្រាម
  • ស្ករស ពីរ​ស្លាព្រកាហ្វេ
  • ប៊ីចេង មួយស្លាព្រកាហ្វេ
  • អំបិល​កន្លះ​ស្លា​ព្រាកាហ្វេ
  • ទឹកត្រី ​២ ស្លាព្រា​បាយ​កន្លះ

+​វិធីធ្វើ

  1. ដាក់​ខ្ទះ​ឱ្យ​ក្តៅ​ បន្ទាប់​មក​ចាក់​អង្ករ​ដើម្បីលីង​វា​ក្នុង​ពេល​ដែល​លីង​អ្នក​អាច ​បន្ថែម​ទឹក​ន្តិច​ ដើម្បី​ឱ្យ​ងាយ​ស្រួល​ក្នុង​ការ​បុក ​​បន្ទាប់​ពី​ធ្វើ​ការ​លីង​ឱ្យ​ឡើង​ពណ៌​ជើង​អង្ក្រងហើយ ត្រូវ​យក​​បុក ឬ​កិន​ឱ្យ​ម៉ត់។
  2. យក​​ស្លឹក​គ្រៃ​មក​ហាន់​ឱ្យ​ស្តើង​ៗ​​ បន្ទាប់​មក​យក​វា​​ទៅ​បុក​ដោយ​បន្ថែម​​រមៀត ​(ត្រូវជិត​សំបក​ចេញ) បុក​ឱ្យ​​ម៉ត់ ​រួច​ដាក់​បន្ថែម​ខ្ទឹម​សចូល​បុក​ឱ្យ​ម៉ត់​ សូម​ដួសទុក​មួយ​អន្លើ។
  3. ល្ហុង​ត្រូវ​ជិត​សំបក​ឱ្យ​ស្អាត​ ​បន្ទាប់​មក​ប្រើកាំបិត​មុខ​ពី​ដើម្បី​ជិតវាឱ្យ​ស្តើង​ៗ។ សណ្តែក​គួ​ត្រូវ​កាត់​វា​ប្រ​វែង​ ២​ ថ្នាំង​ដៃ​។ ល្ពៅ​ត្រូវជិត​សំបក​មិនចាំ​បាច់​ឱ្យ​អស់​សំបក​ពេក​ក៏​បាន​ដែរ បន្ទាប់​មក​ធ្វើ​ការ​ហាន់​វា​ឱ្យ​ល្អិតៗ​។ គ្រាប់ខ្នុរ​ត្រូវ​ជិត​វា​ឱ្យ​ស្តើងៗ​។ ត្រប់​មូល​ត្រូវ​ពុះ​ឱ្យ​តូច​ៗ​ល្មម​ធំ​ជាង​មេ​ដៃ​បន្តិច។ បន្ទាប់​ពី​ចិត​រួច ​គួ​តែ​យក​បន្លែ​នេះ​ទៅ​លាង​ឱ្យ​ស្អាត​ល្ហុង គ្រាប់​ខ្នុរ​ និង​ល្ពៅ​ត្រូវ​ដាក់​ចា​មួយ​គ្នាព្រោះបន្លែទាំង​​នេះ​ត្រូ​វដាក់​មុន​គេ​។ ចេកខ្ចី​ត្រូវ​ឆ្កូត​សំបក​ និង​លាង​ទឹក​ឱ្យ​ស្អាត​​សាប់​ជា​​សសៃៗ។
  4. ត្រី​ត្រូវ​ធ្វើ​ និង​លាង​ទឹក​ឱ្យ​ស្អាត​​ ឬ​ច្របាច់​ជា​មួយ​អំបិល​បន្តិច​ក៏​បាន​ដើម្បី​កុំ​ឱ្យ​មាន​ក្លិន​ឆ្អាប។​
  5. ដាក់​ឆ្នាំង​ចាក់​ប្រេង​ឆា​ចូល​ឱ្យ​ក្តៅ ​រួច​បន្ថែម​គ្រឿង​ស្លឹក​គ្រៃ​, អង្ករ​លីងកូរ​ឱ្យ​សព្វ​ រួច​បន្ត​ចាក់​​​ល្ហុង, គ្រាប់​ខ្នុរ​ ចេកខ្ចី និង​ល្ពៅចូល​កូរ​ឱ្យ​សព្វ​រង​ចាំ​មួយ​រំ​ពុះ ​​រួច​បន្ថែមត្រី ​(ដើម្បី​ការ​ពារ​កុំ​ឱ្យ​ត្រី​រលួល​អ្នក​គួរតែស្រង​ត្រី​ចេញ​សិន) ចូល​កូរមួយ​ត្រឡប់​រង​ចាំ​ដល់​បន្លែ​រាង​ទ្រោម​បន្តិច និង​ចូល​ជាតិ​គ្នា​​​ ​ប្រិន​បើស្ងួត​ទឹក​អ្នកអាចន្ថែមប្រេង​ឆា​បាន​ រួច​បន្ថែម​សណ្តែក​គួរ​​រង​ចាំ​មួយ​រំ​ពុះ រួច​ចាក់​ទឹក​ចូល (ប្រសិន​បើ​អ្នក​ចង់​ឱ្យ​មានរង​ជាតិ​ជាង​នេះអ្នក​អាចប្រើ​ទឹក​ខ្ទិះដូង​ជំ​នួស​ទឹក​ធម្មតា​ក៏​បាន) រង​ចាំ​ដល់​ពុះ​បង់​ត្រី និងត្រប់​ចូលកូ​ថ្នម​ៗ​ ​​បន្ទាប់​មក​រង​ចាំ​មួយ​រំ​ពុះ​បង់ប៊ីចេងមួយស្លាព្រកាហ្វេ, ស្ករសពីរ​ស្លាព្រកាហ្វេ, អំបិល​កន្លះ​ស្លា​ព្រាកាហ្វេ,ទឹកត្រី​ ២ ស្លាព្រា​បាយ​កន្លះ​​ រំងាស់​​មួយរំពុះ​ភ្លក់​មើលឱ្យល្មម​។
  6. នៅ​ពេល​ដែល​ត្រី​ និង​បន្លែ​មើ​ល​ទៅ​ឃើញ​ថា​ដូ​ចជា​ឆ្អិន​ហើយ​ អ្នក​គួរ​តែបន្ថែម​បន្លែ​ខៀវ​ដូច​ជា​គ្រាប់​ពេជ្រលំញង, ស្លឹកម្រះ​ព្រៃ, ស្លឹក​បាស់, ផ្ទីរ… ព្រម​ទាំង​បន្លែ​ខៀវ​ជា​ច្រើន​ទៀត​ដែល​អ្នក​ចង់​ដាក់​បន្ថែម រង​ចាំ​មួយ​រំ​ពោះ​ជាកាស្រេច៕

ប្រភព ៖ ខ្មែរប្រពៃ

មតិអ្នកអានក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
ភ្ជាប់ទំនាក់ទំនងជាមួយ
Loading...