Loading...
សម្រាប់ថ្ងៃចុងសប្តាហ៍នេះ ខាងគេហទំព័រ ស្រីសន្ធរ បាននាំយកមុខម្ហូបថ្មី ធ្វើហើយ ឆ្ងាញ់ជាប់មាត់ នោះក៏គឺ “សាច់ជ្រូកបីជាន់បំពង ទឹកត្រីកោះកុង” ម្តងមើល៍ ធានាស្វាមីរបស់អ្នកច្បាស់ជាត្រូវចិត្ត ញ៉ាំទាល់តែអស់ពីចានជាមិនខាន។ ដូច្នេះកុំឲ្យខាតពេលយូរ សូមអនុវត្តជាមួយនឹង មង្គលការ ទាំងអស់គ្នា។
+ គ្រឿងផ្សំ
- សាច់ជ្រូកបីជាន់ កន្លះគីឡូ ហាន់ជាបន្ទះវែង
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ទឹកស៊ីអ៊ីវផ្អែម ១ស្លាបព្រាបាយ
- ម្សៅមី ២ស្លាបព្រាបាយ
- ខ្ញីបុក ២-៣ស្លាបព្រាបាយ
+ វិធីធ្វើ
- ដំបូងយកសាច់ជ្រូកមកដាក់ប្រឡាក់ជាមួយអំបិល, ទឹកស៊ីអ៊ីវផ្អែម, ម្សៅមី និងខ្ញី ឲ្យចូលគ្រឿងបានសព្វរួចទុកប្រហែលជា ២០នាទី។
- ២០នាទីក្រោយមកចូលគ្រឿងបានសព្វល្អហើយយកវាទៅដាក់បំពងឲ្យឆ្អិនរួចយកមកហាន់ជាបន្ទះៗ អាចញ៉ាំជាមួយនិងទឹកត្រីកោះកុងបានហើយ៕
ប្រភព ៖ អង្គរថិច
មតិអ្នកអានក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ភ្ជាប់ទំនាក់ទំនងជាមួយ
Loading...