Loading...

នាយកដ្ឋាន​បង្ក្រាប​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​ថៃ បាន​ទទួល​ដីកា​ចាប់​ខ្លួន​ជន​សង្ស័យ ឈ្មោះ ហេង រតនៈ (Heng Ratanak) អាយុ ២១ ឆ្នាំ​ ជា​ជន​ជាតិ​ខ្មែរ​ កាល​ពី​ថ្ងៃ​ពុធ។

ដូច្នេះ​ហើយ ទើប​បាន​ជា​ប៉ូលិស​ថៃ​បាន​សហការ​គ្នា​ជាមួយ​ប៉ូលិស​កម្ពុជា ធ្វើ​ការ​ឃាត់​ខ្លួន​បុរស​ខាង​លើ ​រឿង​ដែល​រូបគេ​បាន​បង្ហោះ​​ព័ត៌មាន​មិនពិត ប៉ះពាល់នាយករដ្ឋមន្ត្រី ថៃ។ ជន​ជាប់​សង្ស័យ​រូប​នេះ ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រាជ​ធានី​ភ្នំពេញ​ផ្ទាល់​តែ​ម្ដង។ ដោយ​សំអាង​ថា​ រូបគេ​បាន​បង្ហោះ​រឿង​មិន​ល្អ ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ឬ​បង្ក​ឱ្យ​សាធារណជន​ភ័យ​ស្លន់​ស្លោ​ ក្រោម​ច្បាប់​ឧក្រិដ្ឋកម្ម​កុំព្យូទ័រ។

ប្រសិន​បើ​ខាង​ថៃ ពិត​ជា​រក​ឃើញ​ថា​បុរស​កម្ពុជា​រូប​នេះ មាន​កំហុស​មែន រូបគេត្រូវ​ជាប់​គុក​រហូត​ដល់ ៥ ឆ្នាំ និង​/ឬ ពិន័យ​ជា​ប្រាក់​រហូត​ដល់ ១០ ម៉ឺន​បាត។ ចំពោះ​ការ​ចុះ​ផ្សាយ​ដែល​ត្រូវ​បាន​ខាង​ថៃ ​ចោទ​ប្រកាន់​លើ​លោក រតនៈ ​នោះ គឺ​ អត្ថបទចោទប្រកាន់ថា ៖”នាយករដ្ឋមន្ត្រី​ថៃ​លោក Prayut Chan-o-cha បាន​ប្រាប់​ឲ្យ​ពល​រដ្ឋ​ចាក់​ទឹក​ជំនួស​សាំង​ ខណៈ​ពេល​ដែល​សាំង​ឡើង​ថ្លៃ​ខ្ពស់”៕

ប្រភព ៖ ចែកចាយ

មតិអ្នកអានក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
ភ្ជាប់ទំនាក់ទំនងជាមួយ
Loading...