Loading...

ជាការពិតណាស់ មនុស្សមួយចំនួនមានទម្លាប់ដុសធ្មេញមិនបានត្រឹមត្រូវតាមក្បួនខ្នាត ដែលជាហេតុធ្វើឱ្យធ្មេញ របស់គេ ឆាប់ខូច ។ ឥលូវនេះ ខ្មែរណូត នឹងបង្ហាញពីទម្លាប់អាក្រក់ទាំងនោះ ហើយបោះបង់វាចោលដើម្បីធ្វើអោយសុខភាព មាត់ធ្មេញល្អប្រសើរឡើងវិញ។

១. ប្រើពេលមិនគ្រប់គ្រាន់ក្នុងការដុសធ្មេញ

មនុស្សភាគច្រើនមិនបានចំណាយពេលវេលាឱ្យបានគ្រប់គ្រាន់ដើម្បីដុសធ្មេញរបស់គេទេ។ ​ ជាធម្មតាយើងត្រូវ ចំណាយពេលជាមធ្យម 2-3 នាទីក្នុងការដុសធ្មេញ បើយោងទៅតាមការណែនាំរបស់ទន្តពេទ្យ ប៉ុន្តែតាមពិតមានមនុស្ស មួយចំនួនតូចប៉ុណ្ណោះដែលអនុវត្តបាន។ ចូរមានទំលាប់ចំណាយពេលវេលាឱ្យបានគ្រប់គ្រាន់ ដើម្បីដុសធ្មេញ ។

២. ដុសធ្មេញដោយមិនមើលកញ្ចក់

ការមើលទៅក្នុងកញ្ចក់រាល់ពេលដែលដុសធ្មេញអាចជួយអ្នកឱ្យមើលឃើញកន្លែងដែលច្រាស់ដុសធ្មេញ ដែលអាច ទៅដល់។ អ្នកជាធម្មតាមើលរំលងអញ្ចាញធ្មេញដែល ជាផ្នែកមួយដ៏សំខាន់។ នោះហើយជាកន្លែងដែលបាក់តេរីក កើតបានយ៉ាងងាយ, ហើយវានាំឱ្យអ្នករលាកអញ្ចាញធ្មេញ។

៣.បច្ចេកទេសដុសធ្មេញមិនត្រឹមត្រូវ

Enamel ដូចស្រទាប់កញ្ចក់គ្របដណ្តប់លើផ្ទៃធ្មេញរបស់អ្នក។ ការដុសធ្មេញមិនត្រឹមត្រូវនឹងនាំឱ្យស្រទាប់កញ្ចក់ នោះខូច, ធ្មេញនឹងងាយបាក់ ។ ដាក់ច្រាស់ដុសធ្មេញរបស់អ្នក 45° ពីផ្ទៃធ្មេញ ហើយដុសលើធ្មេញមួយៗ , ពីមួយចំហៀងទៅមួយចំហៀងទៀត, ពីលើចុះក្រោម និងពីខាងមុខទៅខាងក្រោយ។

៤. ប្រើប្រភេទច្រាសដុសធ្មេញខុស

សូមប្រាកដថាអ្នកកំពុងប្រើច្រាសដុសធ្មេញទន់ដើម្បីកាត់បន្ថយការខូចធ្មេញ។ ក្រុមអ្នកជំនាញបានផ្ដល់អនុសាសន៍ថាសូម្បីប្រើច្រាសដុសធ្មេញទន់ក៏ប៉ះពាល់ដល់ធ្មេញដែរប្រសិនបើមិនបានដុសត្រឹមត្រូវ។ ច្រាស់ដុសធ្មេញ អេឡិចត្រូនិច ល្អបំផុតក្នុងការជួយអោយអ្នកដុសធ្មេញបានត្រឹមត្រូវ ។

៥. ប្រើប្រភេទថ្នាំដុសធ្មេញមិនត្រឹមត្រូវ

អ្នកគួរតែប្រើប្រភេទថ្នាំដុសធ្មេញដែលមានល្អ មានប្រសិទ្ធិភាព ដែលមិនធ្វើអោយប៉ះពាល់ដល់សុខភាពមាត់ធ្មេញ របស់អ្នក។

៦. អ្នកមិនបានប្រើអំបោះរបស់ទន្តពេទ្យ

អំបោះរបស់ទន្តពេទ្យអាចសម្អាតចន្លោះធ្មេញដែលជាកន្លែងដែលច្រាស់ដុសធ្មេញដែលមិនអាចទៅដល់។ ​ប្រើអំបោះ សំអាតធ្មេញ គឺជាវិធីដ៏ល្អបំផុតដែលអ្នកអាចជួយការពារធ្មេញរបស់អ្នក​។

៧. មិនបានប្រើទឹកខ្ពុរមាត់បន្ទាប់ពីដុសធ្មេញ

ការប្រើទឹកខ្ពុរមាត់បន្ទាប់ពីដុសធ្មេញ ក៏ជាចំនុចដ៏សំខាន់ក្នុងការជួយកំចាត់បាក់តេរីបានល្អប្រសើរបំផុត ហើយធ្វើ អោយធ្មេញរឹងមាំ និង​ការពារធ្មេញបានល្អ ។

មតិអ្នកអានក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
ភ្ជាប់ទំនាក់ទំនងជាមួយ
Loading...