Loading...
មុខម្ហូបថៃ្ងនេះគេហទំព័រស្រីសន្ធរ នឹងណែនាំអំពីវិធីធ្វើម្ហូបថៃ ដែលមានរសជាតិឆ្អាយពិសារនោះគឺ តុមយ៉ាំកុងថៃ (Tom-Yum-Goong) មករៀនធ្វើទាំងអស់គ្នា វាពិតជាងាយណាស់
គ្រឿងផ្សំ
– បង្គង់
– ផ្សិតចំបុើងពុះជាពីរ
– ម្ទិសស្រស់
– ស្លឹកក្រូចសើច
– អណ្តេងហានជាចំណិតៗ
– ស្លឹកគ្រៃ ដំអោយសំប៉ែតហើយហានវាខ្លីៗ
– ជីអង្កាម
– ក្រូចឆ្មា
– ខ្ទិះដូងឬទឹកដោះគោឆៅ
– ស្ករស
– ទឹកត្រី
– អំបិល
– ទឹកស៊ុប (ប្រសិនមាន)

វិធីធ្វើ
- ដំបូងត្រូវធ្វើបង្កង់សិនដោយវះខ្នងយកអាចម៏វាចេញ លាងទឹកអោយស្អាត ហានគ្រឿងផ្សំផ្សេងៗ ដូចជា ម្ទិស អណ្តេង ដើមស្លឹកគ្រៃ ស្លឹកក្រូចឆ្មា និងផ្សិតអោយព្រមសិន។
- ចាក់ទឹកស៊ុបឬទឹកធម្មតា ដាំអោយពុះ បង់គ្រឿងចូលទៅទាំងអស់ ពេលទឹកពុះម្តងទៀតដាក់បង្កង់ដែលត្រៀមរួចស្រេចចូល បន្តាប់ពីដាក់បង្កង់ចូលហើយ ត្រូវបង់ស្ករស ម្ទិស នរណាចូលចិត្តរសជាតិបែបម៉េចក៏បង់តាមដែលខ្លួនចូលចិត្ត ហើយទើបដាក់ផ្សិត(ចំប៉ើង) ។
- បិទបន្ថយភ្លើងតិចៗហើយច្របាច់ក្រូចឆ្មា (ក្រូចឆ្មាមិនគួរច្របាច់ពេលទឹកពុះខ្លាំងឡើយ ព្រោះវាអាចធ្វើអោយទឹកស៊ុបជូរ ដាក់អំបិលបន្តិចដើម្បីអោយរសជាតិឈ្ងុយឆ្ងាញ់។
- ដួសដាក់ចាន ហើយរោយស្លឹកជីពីលើ ដើម្បីអោយឈ្ងុយគួរអោយចង់ញ៉ាំ។
វាពិតជាងាយមែនទេ វិធីធ្វើម្ហូបបែបងាយៗ ធ្វើដោយខ្លួនឯងមិនចាំបាច់ចំណាយពេលទៅទិញ សាកល្បងទៅវាមិនខុសទេ។
ទស្សនាវីឌីអូ ជាភាសាថៃ
រៀបរៀងដោយ៖ ម៉េងឡាយ៉ា
បញ្ជាក់៖ បើសិនចង់យកអត្ថបទពីគេហទំព័រនេះ សូមមេត្តាជួយដាក់ប្រភពអោយផង សូមអរគុណ។
មតិអ្នកអានក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ភ្ជាប់ទំនាក់ទំនងជាមួយ
Loading...