Loading...

តារាសម្តែងប្តីប្រពន្ធ មួយគូ យក់ ថិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត បានដឹកដៃគ្នារួមសម្តែងរឿងជាលើទីពីរ បន្ទាប់ពីតារាសម្តែងមួយគូនេះ បានផ្អាកការសម្តែង មួយរយៈធំ និងចាប់ផ្តើមសារជាថ្មីជាមួយផលិតកម្ម LD ដែលបញ្ចេញក្នុងសារដៃ រឿង “ចិញ្ចៀនខ្មោច” ដែលជាស្នាដៃទី២។

​ពិធីសម្ពោធរឿងបានរៀបចំធ្វើឡើងកាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅផ្សារទំនើបអ៊ីអនម៉ល រាជធានីភ្នំពេញ ក្រោមការចូលរួមពីតារាសម្តែងតារាចម្រៀង និងផលិតករជាច្រើនកុះករ និងធ្វើការដាក់បញ្ចាំងនៅថ្ងៃទី៣១ ឧសភា ២០១៨។ នេះបញ្ចាក់ថា  ផលិតកម្មអិលឌី រមែងសម្រិតសម្រាំងស្នាដៃភាពយន្ត សម្រាប់ទស្សនិកជនឲ្យទទួលបាននូវគុណភាពខ្ពស់ទាំងការសម្តែង និង ផ្នែកបច្ចេកទេសថត។ ដូចនេះហើយ រាល់ពេលចេញរឿងថ្មីមួយៗមកឃើញថា មានទស្សនិកជនចូលមើលពេញរោងកុនគួរឲ្យកត់សម្គាល់។

​លោក ឃុំ ប៉ុណ្ណាដែត ដែលបាត់មុខពីសិល្បៈជិត១០ឆ្នាំ បានលើកឡើងថា ពេលនេះ គាត់រំភើបចិត្ត ដែលបានផលិតកម្ម អិលឌី ក៏ដូចជានាយពាក់មី បានជ្រើសរើសរូបលោក និងភរិយាសម្តែងម្តងទៀត ក្រោយភាពយន្តទី១របស់ពួកគាត់ទាំង២បានបញ្ចប់ជិត១០ឆ្នាំមុន។

​លោកថា ប្រសិនបើមានការគាំទ្រ លោកពេញចិត្តថតសម្តែងជាបន្តទៀត បើមានឱកាស ព្រោះពីរនាក់ប្តីប្រពន្ឋពួកគាត់គឺរីកដុះដាលកេរ្តិឈ្មោះផ្នែកសិល្បៈតាំងពីនៅក្មេងៗដូចគ្នា។ ម្យ៉ាងទៀត សូមបងប្អូនទស្សនិកជនរង់ចាំតាមដានទស្សនា ដែលចាប់ចាក់បញ្ចាំងនៅថ្ងៃទី៣១ ខែឧសភា ខាងមុខនេះ ឲ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តដល់ស្នាដៃថ្មីនេះ។

​ចំណែក ភរិយា របស់លោក ក៏បានបង្ហើបថា កូនប្រុសទីមួយរបស់ពួកគេ ពិតជាមានអារម្មណ៍ចង់ក្លាយជាអ្នកសិល្បៈ ប៉ុន្តែពេលនេះ ប្តីប្រពន្ធរបស់ពួកគេ មិនទាន់ចង់ឲ្យកូនក្លាយជាតារានោះទេ ព្រោះនៅជាប់ការសិក្សា។ ចំណែកអនាគត យក់ ថិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត មិនហាមឃាត់ឡើយ ប្រសិនបើកូនរបស់គេ មានទេពកោសល្យ៕

ប្រភព : ខ្មែររីដ

មតិអ្នកអានក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
ភ្ជាប់ទំនាក់ទំនងជាមួយ
Loading...