Loading...

គ្រឿងផ្សំ

សាច់គោយកសាច់ចំឡកអត់
មានខ្លាញ់ ស្លឹកគ្រៃ សណ្ដែកដីលីងបុក
ឲ្យម៉ត់តិចៗ ក្រូចឆ្មា ជីនាងវង ជីរណា ម្ទេស អំបិល ទឹកត្រី ប៊ីចេង ស្ករស ខ្ទឹមស ម្ទេសប្លោក ៣ពណ៌(ខៀវ ក្រហម លឿង)ហាន់ស្ដើងៗសណ្ដែកគួរកាត់
ប្រវែងសមល្មមនិងស្ពៃក្ដោបឈូសជា
សរសៃរ។

វិធីធ្វើ

សាច់គោត្រូវហាន់ឲ្យស្ដើងៗ រួចដាក់ច្របាច់ទឹកក្រូចឆ្មាចូលសមល្មម
តាមបរិមាណសាច់ រួចដាក់អំបិល ខ្ទឹមស សឹមធ្វើការច្របល់ច្របាច់វាបញ្ចូលគ្នា
រួចទុកទាល់តែសាច់សឆ្អិន។ក្រោយសាច់ឡើងស យកសាច់ពូតយកទឹកឲ្យ
អស់រួចយកសាច់ដាក់ផ្សេងទឹកផ្សេង។ក្នុងអំឡុងពេលចាំសាច់ យើងត្រូវរៀបចំបន្លែ
ធ្វើដូចការរៀបរាប់ខាងលើរួចធ្វើការត្រាំ
ទឹកកកដើម្បីឲ្យបន្លែរស្រួយ។ បន្ទាប់មក
យកទឹកសាច់ដាក់ក្នុងកូនឆ្នាំងដាំឲ្យពុះរួចធ្វើការបន្ថែមគ្រឿងដូចជាស្ករសរ ប៊ីចេង ទឹកត្រីភ្លក់មើលហើយបន្ថែមតាមរសជាតិយើងចូលចិត្ត បិទភ្លើងទុកមួយឡែក។
ចុងក្រោយយកឆ្នាំងរៀងធំបន្តិចច្របល់
សាច់ បន្លែរទឹកសាច់គោចូលគ្នាឲ្យសប់
ជាមួយនឹងស្លឹកគ្រៃ ជី ភ្លក់មើលម្ដងទៀត
ថាល្មមឬនៅ(ព្រោះពេលដាក់បន្លែអាចសាប)រួចដួសដាក់ចានរោយម្ទេសនិង
សណ្ដែកដីជាការស្រេច។

មតិអ្នកអានក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
ភ្ជាប់ទំនាក់ទំនងជាមួយ
Loading...