Loading...

ស្រី​ៗ​ដែល​អាច​ធ្វើ​តាម​វិធី​ទាំងនេះ អាច​ជួយ​ខ្លួន​ឲ្យ​បុរស​ងាក​មក​លួច​ស្រលាញ់​អ្នក​គ្រប់​គ្នា​បាន ហើយ​ពេល​នោះ​អ្នក​នឹង​ក្លាយ​ជា​គោលដៅ​ចាប់អារម្មណ៍​របស់​មនុស្ស​ប្រុស​គ្រប់​រូប​តែម្ដង៖

១.មាន​ទំនុក​ចិត្ត​លើ​ការ​តុប​តែងមុខ

ជា​ការ​ប្រសើរណាស់​ប្រសិនបើ​អ្នក​កំពុង​គិត​ចង់​ឲ្យ​បុរស​ៗ​ចាប់អារម្មណ៍ ដូចនេះ​អ្នក​ត្រូវតែ​ចេះ​រៀបចំ​ខ្លួន​ឲ្យ​មើល​ទៅ​ស្រស់​ស្អាត ដោយ​សក់ និង​ធ្មេញ​ត្រូវ​ស្អាត​ភ្លឹង។ នៅ​ពេល​អ្នក​ជឿជាក់​លើ​ចំណុច​ទាំង​ពីរ អ្នក​អាច​ដើរហើរ​ដោយ​ទុក​ចិត្ត និង​ចោល​ស្នាម​ញញឹម​ស្រស់​ទៅ​បុរស​គ្រប់​គ្នា។ ចំណែក​ការ​ផាត់​មុខ មិន​ចាំបាច់​ឆើតឆាយ​ទេ ធម្មតា​ៗគ្រប់គ្រាន់​ហើយ។

រូបតំណាង

២.បង្ហាញ​ភាព​ស្រស់​ស្រាយ

មនុស្ស​ស្រី​ទោះ​មិន​សូវ​ស្អាត​ម៉េច​ក៏​ដោយ តែ​បើ​មាន​ចរិត​ចូលចិត្ត​ភាព​រីករាយ មិន​ធ្វើ​មុខ​ក្រញូវ លេង​សើច​ច្រើន នោះ​ហើយ​ជា​មន្ត​ស្នេហ៍​ដ៏​អស្ចារ្យ​ក្នុង​ខ្លួន។ អ្នក​គួរតែ​ឧស្សាហ៍​ញញឹម ទើប​ធ្វើឲ្យ​អ្នក​ដទៃ​រឹតតែ​ចង់​នៅ​ក្បែរ។

៣.មាន​ចិត្ត​សប្បុរស

បុរស​ពិតជា​មិន​មើល​រំលង​ស្រ្តី​ដែល​ចិត្ត​ល្អ​ជួយ​អ្នក​ដទៃ​ឡើយ ហើយ​គេ​អាច​នឹង​ធុញទ្រាន់​ចំពោះ​អ្នក​ពូកែ​ធ្វើ​ខ្លួន តែ​មិន​ចេះ​ចែករំលែក។ ដូច្នេះ​ផ្ដល់​ស្នាម​ញញឹម​ដ៏​ល្អ​បំផុត​របស់​អ្នក ទៅ​កាន់​មនុស្ស​ទាំងឡាយ​ដែល​ខ្វះខាត​ជាង​ខ្លួន នោះ​ហើយ​ជា​កាយវិការ​ធ្វើឲ្យ​បេះដូង​របស់​ប្រុស​ៗទន់​លោម​ដោយ​ខ្លួន​ឯង។

៤.មាន​មហិច្ឆតា

អ្នក​គួរតែ​ជា​ស្ត្រី​ដែល​មាន​មហិច្ឆតា​រីកចម្រើន ដោយ​មិនមែន​រស់នៅ​ជាមួយ​ភាព​ដដែល​ៗ។ ចូរ​បង្ហាញ​ក្ដី​ស្រមៃ ការ​តាំងចិត្ត និង​ទង្វើ​ចង់​ផ្លាស់ប្ដូរ ទើប​អ្នក​អាច​ឆក់​យក​ចិត្ត​មនុស្ស​ប្រុស​បាន។

៥.ស្លៀកពាក់​សមរម្យ

នេះ​ជា​ចំណុច​មិន​អាច​ប្រកែក​បាន ដែល​ថា​បុរស​ណា​ក៏​ចាប់ចិត្ត​លើ​នារី​ដែល​ចេះ​រៀបចំ​ខ្លួន​បាន​ស្អាតបាត និង​មាន​របៀប។ ទោះ​សម្លៀកបំពាក់​ថោក​ក៏​ដោយ ឲ្យតែ​ចេះ​រៀបចំ​ខ្លួន​បាន​ប្រសើរ អ្នក​នឹង​មើល​ទៅ​ថ្លៃថ្នូរ​ដូច​គ្នា។ គួរតែ​រក​មើល​ពី​របៀប​ស្លៀកពាក់​ឲ្យ​បាន​ស្អាត តាម​រយៈ​វិបសាយ​ដទៃ ព្រោះ​ជា​ជំនួយ​បាន​មួយ​ផ្នែក​ដែរ។

រូបតំណាង

៦.មាន​ភាព​ផ្ទាល់​ខ្លួន​ខ្លាំង

បើ​អ្នក​ចូលចិត្ត​ធ្វើ​អ្វី​មួយ​ច្របូកច្របល់​ជាមួយ​អ្នក​ដទៃ នោះ​អ្នក​មិន​អាច​ទាក់​ទាញ​ការ​ចាប់អារម្មណ៍​ពី​បុរស​បាន​ឡើយ។ ធ្វើ​ខ្លួន​ជា​មនុស្ស​មាន​រឿងរ៉ាវ​អាថ៌កំបាំង​ខ្លះ​ក៏​ល្អ​ដែរ ព្រោះ​ថា​ការ​ចែករំលែក​រឿងរ៉ាវ​លម្អិត​នៃអ្នក​ទៅ​ប្រាប់ដទៃ​ អ្នក​មាន​ផល​មិន​ល្អ​នៅ​ថ្ងៃ​ណា​មួយ៕

ប្រភព៖ កញ្ញា

មតិអ្នកអានក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
ភ្ជាប់ទំនាក់ទំនងជាមួយ
Loading...