Loading...

គេ​តែង​និយាយ​ថា ស្រលាញ់​គ្នា​ដោយ​ស្ងប់ស្ងាត់ តែ​ជ្រាលជ្រៅ​គឺ​គ្រប់​គ្រាន់​ហើយ។ តែ​ត្រូវ​ចាំ​ថា ស្ងប់ស្ងាត់ និង​លួច​លាក់​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់។ លួច​លាក់​គឺ​មាន​អាថ៍កំបាំង​ក្រោយ​ខ្នង​យើង​ហើយ។

ទោះ​ប្រុស​ ឬ​ស្រី​ក្ដី ស្រលាញ់​គ្នា​តែង​ត្រូវ​ការ​ទំនុក​ចិត្ត ទើប​អាច​បន្ត​ទៅ​មុខ​រួច។ តែ​បើ​សំអាង​តែ​លើ​ពាក្យ បង​ស្រលាញ់​អូន ឬ​អូន​ស្រលាញ់​បង​មក​ធ្វើ​ការ​ទុក​ចិត្ត​គឺ​មិន​គ្រប់​គ្រាន់​ឡើយ។ ព្រោះ​សម័យ​នេះ​សកម្មភាព​ជាក់​ស្ដែង គេ​មិន​ទាន់​ជឿជាក់​ផង ទម្រាំ​បាន​និយាយ​ត្រឹម​មាត់​នោះ។ ដូច​នេះ​ហើយ ទើប​គេ​និយាយ​ថា៖ ការ​កាន់​ដៃ​ជា​សធារណៈ​មួយ មាន​តម្លៃ​ជា​ស្នាម​ថើប​នៅ​ទីងងឹត​រាប់​រយ​ដង។

បុរ​សម្នាក់​នោះ អាច​និយាយ​ថា​ស្រលាញ់​អ្នក​ខ្លាំង តែ​បែរ​ជា​មិន​ហ៊ាន​បើក​ចំហរ។ គេ​អាច​នឹង​ផ្អែមល្ហែម​នឹង​អ្នក​ខ្លាំង​ពេល​នៅ​តែ​២​នាក់ តែ​បែរ​ជា​មិន​យក​ភ្នែក​មើល​អ្នក​ទៅ​វិញ ពេល​មាន​គ្នា​ច្រើន។ តើ​អ្នក​អាច​ទ្រាំ​នឹង​ទង្វើ​នេះ​បាន​យូរ​ប៉ុណ្ណា?

ពេល​អ្នក​សួរ​គេ​ថា ហេតុ​អី​មិន​បើក​ចំហរ គេ​យក​លេស​ជា​ច្រើន​ដូច​ជា មិន​ចង់​ឲ្យ​គេ​ចាប់​អារម្មណ៍ ខ្លាច​គេ​ចំអក និង​មួយ​លាន​ហេតុផល​ផ្សេង​ទៀត។ សូម​ទោស​ដែល​និយាយ​ពាក្យ​ទាំង​នេះ​ចេញ​មក តែ​សកម្មភាព​នេះ​មិន​មែន​ធម្មតា​ដូច​អ្នក​គិត​ឡើយ ព្រោះ​ក្រៅ​យើង គេ​អាច​មាន​អ្នក​ផ្សេង​ក្រៅ​ពី​យើង។

និយាយ​ពាក្យ​ទាំង​នេះ​ដូច​រាង​ចាស់​បុរាណ​បន្តិច តែ​បើ​មនុស្ស​ស្រី​ស្រលាញ់​ប៉ះ​ចំ​បុរស មិន​អាច​ផ្ដល់​ឲ្យ​នាង​មង្គលការ​មួយ​ទៀត កុំ​ចំណាយ​យុវភាព​លើ​គេ​អី។ បោះបង់​មនុស្ស​ម្នាក់​ដែល​មិន​អាច​ផ្ដល់​សុភមង្គល​ឲ្យ​យើង​បាន​គឺ​មិន​ខុស​ឡើយ។

នៅ​ពេល​ស្រលាញ់​គ្នា​ជាង​១​ឆ្នាំ តែ​មិត្តភ័ក្ដិ​គេ​គ្មាន​អ្នក​ណា​ដឹង ម៉ាក់​ប៉ា​គេ​មិន​ទាំង​ស្គាល់​មុខ​អ្នក​ផង​ អ្នក​គួរ​គិត​ឡើង​វិញ​នូវ​ចំណង​មួយ​នេះ។ អ្នក​ស្រលាញ់​យើង​ពិត មាន​តែ​តឿន​យើង​ឲ្យ​បង្ហាញ​មនោសញ្ចេតនា​ជា​សាធារណៈ ដើម្បី​បង្ហាញ​ពី​កម្មសិទ្ធិ​រៀង​ខ្លួម។ មាន​តែ​អ្នក​មាន​គំនិត សាវ៉ា​ប៉ុណ្ណោះ ដែល​លួច​លាក់​ដើម្បី​បាន​រក​កង់​សាគួរ៕

ប្រភព៖ កញ្ញា

មតិអ្នកអានក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
ភ្ជាប់ទំនាក់ទំនងជាមួយ
Loading...