Loading...

បច្ចុប្បន្ននេះការផឹកសា្រគឺជាការពេញនិយមបំផុតរបស់មនុស្ស នៅពេលដែលមានកម្មវិធី រាប់ទាំងកម្មវិធីបុណ្យខ្មោចឡើងទៅ។ ហើយគេសង្កេតឃើញថា ការផឹកស្រានេះគឺមិនមែនផឹកដើម្បីសុខភាព ទេ ប៉ុន្តែគឺផឹកដើម្បីសប្បាយ កំសាន្តតែប៉ុណ្ណោះ។ 

ស្របពេលដែលស្រវឹង ពួកទាំងនោះភាគច្រើនអាចប្រព្រឹត្តអំពើនានាដែលជាបទល្មើស ដូចជា បើកបរ ប្រើហឹង្សា ឬចាប់រំលោភជាដើម។ ប៉ុន្តែសំនួរសួរថា តើការផឹកស្រា ឬគ្រឿងស្រវឹងអាចរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌដែរឬទេ?

បើតាមមាត្រា ៣១នៃក្រមព្រហ្មទណ្ឌបានបញ្ជាក់ថា ការប្រព្រឹត្តល្មើសដោយសារស្រវឹងគឺមិនអាចរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌបានឡើយ៕

រឿងមួយទៀតក្នុងករណីដែលស្រ្តីម្នាក់មានការផឹកស្រវឹងយ៉ាងខ្លាំង ហើយស្រាប់តែបណ្តោយឱ្យមានការរួមរក្សជាមួយសង្សារយ៉ាងត្រេកត្រអាលដោយដោយខាងប្រុសជាអ្នកអូសក្រឡាបង្អកស្រាទៅសង្សាររបស់ខ្លួនដើម្បីបំណងងាយស្រួលសុំរួមភេទ នោះវាមិនបង្ហា្ថញថាជាការយល់ព្រមពីខាងស្រ្តីឡើយ ពីព្រោះថា ស្រាបានធ្វើឱ្យមានឧបសគ្គក្នុងការគិតពិចារណានៃការសម្រេចចិត្តរបស់នារីនោះ។ កិច្ចព្រមព្រមព្រៀងអាចទទួលយកបានលុះត្រាតែការព្រមព្រៀងនោះធ្វើឡើយដោយគ្មានការបន្លំបោកប្រាស់។

ដូចនេះការព្រមព្រៀងដោយស្ថិតក្នុងស្ថានភាពស្រវឹងគឺមិនអាចចាត់ទុកជាការព្រមព្រៀងដោយសមស្របតាមច្បាប់បានឡើយ។ ប៉ុន្តែទោះជាយ៉ាងណា ក្នុងករណីនេះ ប្រសិនបើស្រី្តមិនសុខចិត្តអាចធ្វើការផ្តឹងពីបទរំលោភបាន ប៉ុន្តែប្រសិនបើស្ត្រីមិនប្តឹងក៏មិនមានបញ្ហាអ្វីដែរ ពីព្រោះរឿងនេះគឺជារឿងរបស់បុគ្គល ដែលមិនមែនជារឿងដែលធ្វើឱ្យប៉ះពាល់ប្រយោជន៍សាធារណៈ ឬសណ្តាប់ធ្នាប់សង្គមធ្ងន់ធ្ងរឡើយ៕

មតិអ្នកអានក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
ភ្ជាប់ទំនាក់ទំនងជាមួយ
Loading...